Monday, June 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាយកសាលា ហៅសង្សារមកជួប ដួលស្លា---/ប់ក្នុងបន្ទប់

នាយកសាលា ហៅសង្សារមកជួប ដួលស្លា—/ប់ក្នុងបន្ទប់

ភ្នំពេញ ៖ បុរសនាយកសាលាឯកជនម្នាក់ បានកើតមានអាការមិនស្រួលខ្លួន បានទូរស័ព្ទហៅនារីជាសង្សារ ឱ្យមកជួយមើល លុះនារីជាសង្សារមកដល់ ប្រទះឃើញជនរងគ្រោះបានដួល ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលលេខ៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

បុរសរងគ្រោះ មានឈ្មោះញ៉ាង ណុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងជានាយកសាលាឯក ជន ស្នាក់នៅបន្ទប់ជួលលេខ៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងតាមាន់ ឃុំព្នាយស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បន្ទាប់ពីបានត្រឡប់មកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់បន្ទប់ជួល មានអាការមិនសូវស្រួលខ្លួន រួចក៏បានទូរស័ព្ទទៅប្រាប់នារីម្នាក់ ត្រូវជាសង្សារ ឈ្មោះឃុល គន្ធា អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដែលរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ រយៈពេលជាង ៣ឆ្នាំមកហើយ ឱ្យមកជួយ ស្រាប់តែពេលនារីជាសង្សារ មកដល់បន្ទប់ជួល បានឃើញជនរងគ្រោះដួលនៅក្នុងបន្ទប់ ស្តូកស្តឹង លែងមានដង្ហើមទៅហើយ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ នារីជាសង្សារ បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងទូរស័ព្ទហៅរថយន្តសង្គ្រោះ ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗដែរ តែពេលគ្រូពេទ្យមកដល់ធ្វើការពិនិត្ររួច ប្រាប់ថាជនរង គ្រោះបានផុតដង្ហើមបាត់ហើយ បង្កការភ្ញាក់ផ្អើល ហើយខាងម្ចាស់ផ្ទះជួល បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តកំពង់ស្ពឺ៕

RELATED ARTICLES