ភ្នំពេញ ៖ រឿងរ៉ាវតារាចម្រៀង មាស សុខសោភា ប្រកាសបែកបាក់ស្វាមី ដែលត្រូវបានគេសង្ស័យចាញ់ បោកលោកឪសក់ស ភ្នំត្បែង អស់ជាង ២៣ម៉ឺនដុល្លារនោះ ទោះបីជាមាស សុខសោភា ចង់បញ្ចប់ តែហាក់កាន់តែរីកធំឡើង បន្ទាប់ពីលោកខ័ណ្ឌ ច័ន្ទសុផល អ្នកលេងបណ្តាញសង្គម ល្បីឈ្មោះម្នាក់ បានទម្លាយវីដេអូមួយ ដែលគេអះអាងថា លោកតាឥសីសក់ស ភ្នំត្បែង ប្រែកាឡាមកជាប្រុសង្ហា សក់ខ្មៅ ស្លៀកខោអាវតឺនុយហ៊ឺហា ទោះបីពិការដៃម្ខាង បណ្តើរតារាចម្រៀង មាស សុខសោភា ចូលហាងគុយទាវមួយកន្លែង។ មិនតែប៉ុណ្ណោះ លោកសុផល ក៏បានទម្លាយទៀតថា តាឥសីសក់ស ភ្នំត្បែង ឈ្មោះហង្ស ចក្រាវុធ នោះ ធ្លាប់បោកក្មេងស្រីក្មេង ដល់ទៅ៤នាក់ ដោយរួមភេទជាមួយស្រៗទាំងនោះ បោកប្រាស់ថា ដើម្បីបញ្ចូលអាគមស្នេហ៍ ឲ្យប្តីឬសង្សារ ស្រ ឡាញ់ ទាក់ទាញប្តីឬសង្សារដែលបែកឆ្វេង ឲ្យត្រឡប់មកផ្ទះវិញជាដើម។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកខ័ណ្ឌ ច័ន្ទសុផល បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវឃ្លីបវីដេអូខ្លីមួយ មានរយៈពេលប្រមាណ ៩វិនាទី បង្ហាញពីសកម្មភាពលោកតាសក់សភ្នំត្បែង ដែលបានប្រែកាឡាជាប្រុសសង្ហា សក់ខ្មៅ តឺនុយហ៊ឺហារ ស្លៀកខោពណ៌ស អាវស ស្ពាយកាបូបចំហៀងពណ៌ខ្មៅ ពាក់វែនតា និងមានអាវក្រៅពណ៌ខ្មៅផង ដើម្បីបិទបាំងដៃខាងស្តាំដែលពិការ (កំបុត) កំពុងអង្គុយរួមតុ តែ២នាក់ ជាមួយតារាចម្រៀង មាស សុខសោភា នៅក្នុងហាងគុយទាវមួយកន្លែង ដែលលោកអះអាងថា Fan ផ្ញើឱ្យ ដែលវីដេអូនេះ ត្រូវបានអ្នកដែលបានឃើញ ចូលទៅខម្មិន បញ្ចេញយោបល់ផ្សេងៗគ្នា ដោយខ្លះថា តាសក់សភ្នំត្បែង ប្រែកាឡាជាប្រុសសង្ហាសក់ខ្មៅ បោកលុយមាស សុខសោភា យកទៅកែមុខ ឡើងក្មេង ខ្លះថា តាឥសីដាច់ឈាន និងនាងពៅ លង់ខ្លួន ។ ខ្លះថា Idol មាស សុខសោភា មិនបានត្រូវស្នេហ៍អីទេ ស្តាប់ទៅ មកពីគាត់សម្លឹងឃើញលុយលានៗដុល្លារ ដែលរកស៊ីខាងកោសរលុបហ្នឹង ហើយតាហ្នឹងផ្លុំត្រចៀកចុះឡើង បានទៅជាអ៊ីចឹង (គ្រប់យ៉ាងផ្តើមចេញពីភាពលោភលន់ហួសប្រមាណ ភ្លេចគិតថាខ្លួនជាអ្នកណា ទៅតោងចាប់អ្វីដែលខ្ពស់ហួសហេតុ ទើបត្រូវគេពង្វក់បាន)។ ខ្លះថា បែបហ្នឹង ប្តីណាមិនចេះខឹង មិនចេះប្រចណ្ឌ? ខ្លះថា បើមាស សុខសោភា ដើរទៅមុខជាមួយតាសក់សនេះ គ្រប់យ៉ាងអស់រលីង ហើយអាចនឹងក្លាយជាស្រីស្នេហ៏របស់តាហ្នឹងទៀត ភា អើយ ! ភ្ញាក់ខ្លួនឡើង មានតែបងប្អូននាំគាត់ទៅរកគ្រូពូកែ ដោះគាត់ទៅ! ខ្លះថា មាស សុខសោភា អើយ! ច្រៀងយកតែលុយទៅបានហើយ កុំដើរតាមលោកតាសក់ស ខូចប្រជាប្រិយភាពអស់ហើយ! ខ្លះថា លោកតាឥសី មហាសំណាង កូនមាសឪពុក ផុងខ្លួនកាន់តែជ្រៅហើយ។ ខ្លះថា អាដលខ្ញុំអើយ លង់កាន់តែជ្រៅហើយ! …។

ដោយឡែក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកខ័ណ្ឌ ច័ន្ទសុផល បានបង្ហោះវីដេអូឃ្លីបមួយ ភ្ជាប់ជាមួយសំណេរថា “ឥសីដាច់ឈាន រត់គេចខ្លួនហើយបងប្អូន! ជួបគ្នាយប់នេះវគ្គពិសេស! កុំភ្លេចតាមដានទស្សនាឈុតពិសេស…”។

ក្នុងវីដេអូនោះ លោកសុផល បានរៀបរាប់ថា “ថ្ងៃនេះ មានវីដេអូឃ្លីបមួយ ប្រហែលជាអស្ចារ្យ គឺឥសី គឺចៀមពាក់ស្បែកខ្លា ឥឡូវនេះ បានទទួលបានដំណឹងពីសមត្ថកិច្ច បានឱ្យដឹងថា ដាក់មេប្រូចបាត់ហើយ មិនដឹងជាទៅណាទេ បន្ទាប់ពីឃើញសភាពការណ៍អត់ស្រួល ណាមួយឥឡូវនេះ ខ្ញុំកំពុងតែឱ្យបងប្អូននៅខាងសាលា ដំបូងរាជធានីភ្នំពេញ ជួយឆែកមើលសំណុំរឿងរបស់លោកចក្រាវុធ ជាឥសី ដែលជាព្រះគង់លើផ្កាឈូកស ជាអាយដលហ្វេនផ្កាប់មុខរបស់មាស សុខសោភា នោះ ពីបទចែកចាយគ្រឿងញៀន កូនគាត់ប៉ុន្មាននាក់ហ្នុង កាលហ្នុងគឺបងប្អូនយើងអ្នកនៅបុរីកីឡា រាយការណ៍មកថា ប្រើប្រាស់គ្រឿងញៀន តាឪហ្នឹង គឺជាអ្នកចែកចាយ បន្ទាប់មកក៏រត់ឡើងភ្នំត្បែង ហើយឥឡូវនេះ ក៏មានបងប្អូនស្រីៗ ជាអាជីវករ តែគាត់សុំលាក់មុខ លាក់ ឈ្មោះ ចំនួន៤នាក់ ដែលត្រូវលោកចក្រា ហ្នឹង គឺបានដេកជាមួយ ដេកជាមួយហើយគេហៅថា ចង់ឱ្យត្រូវជាមួយប្តី ជាមួយសង្សារ ឱ្យគេហ្នឹង យកទឹករំអិល ទឹកកាមរបស់ស្ត្រីហ្នឹង យកមកធ្វើពិធី ហើយខាងស្រីហ្នឹង សួរថាធ្វើពិធីយ៉ាងម៉េច? គឺរួមដំណេក ដើម្បីឱ្យបានទឹកហ្នឹង មកផ្គុំធាតុគ្នាញីឈ្មោល ដើម្បីហៅខាងប្រុសហ្នឹងមក ហើយនិងរឿងច្រើន គឺដំបៅវាទុំ រកផ្ទុះយូរហើយ តែវាអត់មានអ្នកឆ្កឹះ ដល់ឥឡូវ យកម្ជុលឆ្កឹះបន្តិច ឃើញចេញធ្លាយគ្រប់កន្លែង។ អាហ្នឹងត្រួសៗទេណា ក្មេងស្រីៗ ៤នាក់ដែលត្រូវចៀមពាក់ស្បែកខ្លា លួចស៊ីប្រហារ តែគេអត់ហ៊ានចេញមុខទេ ខ្លាចមានបញ្ហា ណាមួយជាកេរ្តិ៍ខ្មាសផង។ អ៊ីចឹងគ្រាន់តែជូនដំណឹងទេថា ចៀមពាក់ ស្បែកខ្លា រត់បាត់ហើយ មិនដឹងទៅដល់ណាទេ ហើយបងប្អូនឃើញ ជួយរាយការណ៍ផង ដើម្បីឱ្យប៉ូលិស គេធ្វើការ ហើយចាំមើលព្រះដ៏មានបុណ្យរបស់មាស សុខសោភា ហ្នឹង គិតម៉េចវិញ? ភា អើយ ភា! គ្រាន់តែឃ្លីបចេញការពារអាតាង៉ែនហ្នុង ដល់ ៤-៥ដង មហាជនឥឡូវគ្រវីក្បាលហើយអូនអើយ! ដំបូងគេថាអូនឯងត្រូវអំពើត្រូវអី ដល់ឥឡូវនេះវាលែងត្រូវអំពើ វាទៅជាបបរផិបាត់ហើយ និយាយលែងចេញហើយឥឡូវ អ៊ីចឹងបាន ម្នាក់ៗគេខ្ជិលនិយាយ គេថាឆ្នាំងណាគ្របហ្នឹងហើយ អ៊ីចឹងតាមដំណើរ តែឥឡូវត្រូវតាមវែករកជនល្មើសសិន…”។

បន្ទាប់មក នៅយប់ថ្ងៃដដែលនោះ លោកខ័ណ្ឌ ច័ន្ទសុផល បានបញ្ចេញឃ្លីបវីដេអូមួយទៀត ដោយភ្ជាប់ជាមួយសំណេរថា “តោះតភាគរឿងឥសីដាច់ដាបឆី ១-អតីតធ្លាប់ជួញដូរគ្រឿងញៀន ២-បង្កើតក្រុមបក្ខពួកលក់សំរឹទ្ធ ៣-ប្រើស្នេហ៍ បោកស្រីៗក្មេងៗ…”។

លោកសុផល បានបញ្ជាក់ថា “បងប្អូនឃើញហើយថា តាមបណ្តាញសង្គមដំបូង យើងមិននឹកស្មានដល់ថា ឥសីដាច់ឈានរូបហ្នឹង គឺមានរឿងអាស្រូវដល់ប្រភេទប៉ុណ្ណឹង ចង់និយាយថា ជាមនុស្សកាកសង្គមហ្មង បើកំបុតដៃហើយ យើងធ្វើអំពើល្អ កសាងកុសលធម៌ ដើម្បីបានទៅជាតិក្រោយ មានដៃមានជើង រូបកាយសម្ប ទាពេញលេញទៅ ដោយអំណាចនៃបុណ្យ តែយើងសាងបុណ្យអាក្រក់ហ្នឹងហើយ បានជាមកជាតិនេះ យើងលេងគ្រាប់បែកទៅ ត្រូវដាច់ដៃ ដាច់ជើងហ្នឹងឯង ហើយប៉ុណ្ណឹងហើយ នៅតែមិនធ្វើខ្លួនឯងជាផ្លូវធម៌ ផ្លូវសច្ចៈ ហើយអាខោនគេដំបូង គេដាក់ថា សច្ចៈការពារខ្លួនខ្ញុំ អ៊ីចឹងបានថា គីង្គក់លក់ថ្នាំស្រែង នៅសៀមរាប ទី១ យកមី (ស) បានកូន១ អ៊ីចឹងទៅ ក្រោយមកទៀត ដើរលេងតាមភូមិ ទៅញ៉ែក្មេងឃ្វាលគោ១៧-១៨ឆ្នាំទៅ គេក្រមុំ បោកស៊ីហ្ស៊ីនគេទៅ រហូតដល់អត់ការ អត់អី ម៉ែឪគេខ្មោចមេបាកាច់ឈឺ គេរករឿងវាទៅ វាគេចចេញទៅបាត់ ផ្ទះក្រៅផ្លូវការដែលអ្នកភូមិដឹងហ្នឹង គឺ២ ទៅយកអ្នកភ្នំពេញ បុរីកីឡាហ្នឹង៣ ទៅជួលផ្ទះ នៅហ្នុង បានកូនប្រុស២ ស្រី១ កូនប្រុសហ្នឹង គឺញៀនថ្នាំ ហើយខ្លួនឯងចែកចាយថ្នាំញៀន ដល់ក្រោយមក មានដីកាតាមចាប់ ចក្រា ចឹងទៅ ចក្រា ក៏ប្រូច! គេចទៅភ្នំត្បែង លាបសក់ធ្វើអីណាសច្ចំទៅ មើលទៅគេភ្លេចខ្លួន បំប្លែងរូបទៅគេអត់ស្គាល់ ទៅឡាយអីណា និយាយផ្តេសផ្តាស រហូតដល់ថ្ងៃមួយ ថ្នាក់ដឹកនាំលោកប្រើក្មួយគាត់ ហើយខ្ញុំទៅដែរ ទៅបួងសួងនៅថ្ម៣ដុំហ្នឹង ដល់ពេលមកវិញ ក៏ជួបនឹងចក្រា ហ្នឹង ឥសី តាបសហ្នឹង អង្គុយអ៊ីចឹង ដល់ក្មួយថ្នាក់ដឹកនាំឃើញ ក៏យកបច្ច័យ នំនែក យកអីឱ្យអ៊ីចឹង គេថា “ចូលចម្រើនៗ! អាត្មាមើលពីចម្ងាយ ឃើញថាមេរបស់ញោម មីងរបស់ឯងហ្នឹង គឺត្រូវអំពើគេចងហើយ គេចងជាប់សសរផ្ទះហើយ អញ្ជើញគេទៅផ្ទះទៅ ចាំគេដោះអំពើឱ្យ” ។ នេះជាយុទ្ធសាស្ត្ររបស់គេ បើយើងជឿ អញ្ជើញគេទៅផ្ទះទៅ គេដោះអំពើដោះអីឱ្យ តាមកិច្ចរស់គេទៅ តែតាមពិត ខ្ញុំដឹងថា អានេះបោកហើយ។ ដល់ពេលឥឡូវ យើងក្រឡេកមើលមក មិនមែនអាគមស្នេហ៍ដាក់អស់ ២០ម៉ឺនទេណា ដល់ឥឡូវចេញមកប្រវត្តិចក្រា អ្នកជួញដូរថ្នាំញៀនទៀត នៅបុរីកីឡាចាស់ ហើយចក្រា នេះ អ្នកសៀមរាប ប្រាប់ហើយថា ជាមនុស្សចូលចិត្តរបៀន អាគមណាស់ អ្នកណាឱ្យតែពូកែនៅសៀមរាប ឱ្យតែវាដឹងថាចេះរបៀន ចេះអាគមអី គឺវាជិះម៉ូតូទៅហើយ ឱ្យគេជូនទៅ ទៅរៀនស្នេហ៍ រៀនអីហើយ ដល់ចេញពីរៀន អាចក្រា វាដើរតែសូត្រ ដើរតែដាក់គេពេញពាសវាលពាសកាល ហើយឥឡូវបងប្អូនឃើញទេ អាភា ទៅសេពគប់ឡើង សេពគប់បាតសង្គម អ៊ីចឹងប្រហែលជាក្រុមបោកប្រាស់សំរឹទ្ធអីហ្នឹង ប្រ ហែលប្រាប់វាថា ឥឡូវឃើញខ័ណ្ឌ ច័ន្ទសុផល វ៉ៃបង្ហោះតំបន់ហើយវើយ ឥឡូវឃើញចេញអារឿងសំរឹទ្ធ រឿងអី អាហ្នឹងជាប់គុកណា ហើយសូម្បីតែចក្រា ខ្លួនឯង ក៏មិននឹកស្មានថា ខ្ញុំស្រាវជ្រាវដល់រឿងមានដីកាចាប់ខ្លួនជំនាន់នោះ គឺរឿងជួញដូរគ្រឿងញៀន ចែកចាយគ្រឿងញៀន ហើយកូនគាត់ប៉ុន្មាននាក់ ក៏អ្នកបុរីកីឡា ថាជាអ្នកចែកចាយដែរ តែគេចេញដីកាចាប់ឪ។ ដំបូងរឿងគ្រឿងញៀន ដល់ពេលក្លាយខ្លួនជាតាបស ហើយបន្ទាប់មកកែសម្រស់ហ្នឹង គឺដើម្បីទាក់ស្រីៗ ពេលគេទៅរកហ្នឹង គឺទាក់ស្រីៗ ប្រហែលជានៅតាបសនៅឡើយទេ ទាក់ស្រីៗយកទៅដេក ដោយក្នុងនោះ មាននារីរងគ្រោះម្នាក់ បានពឹងឱ្យជួយផុសជំនួស»។

លោកសុផល បានបង្ហោះឃ្លីបសំឡេង របស់នារីម្នាក់ ដែលអះអាងថា មានប្អូនស្រីជីដូនមួយរបស់ខ្លួនម្នាក់ ធ្លាប់ចាញ់បោកតាឥសីសក់សភ្នំត្បែង អស់ទាំងលុយ អស់ទាំងខ្លួន ដែលស្ត្រីរូបនោះបានរៀបរាប់ថា «ជម្រាបសួរបង ប្អូនសុំពឹងបងរឿងមួយ សុំឱ្យបងជួយផុសជំនួសប្អូនផង ព្រោះខ្ញុំមានបងជីដូនមួយរបស់ខ្ញុំ ត្រូវចាញ់បោកតាហ្នឹង ប្អូនជីដូនមួយខ្ញុំ គាត់បែកបាក់ស្នេហា ហើយគាត់ឱ្យតាហ្នឹងជួយរឿងស្នេហារបស់គាត់ តែចុងក្រោយ តាហ្នឹងធ្វើអត់បានហើយ អស់ទាំងខ្លួន អស់ទាំងលុយទៀតបង។ តាហ្នឹងគាត់ប្រាប់ថា ចង់ឱ្យសង្សារ ចង់ឱ្យប្តីមកវិញ ទាល់តែយកមេជីវិតហ្នឹង យកទៅធ្វើស្នេហ៍ បានសង្សារឬក៏ប្តីហ្នឹង ត្រឡប់មកវិញ ហើយប្អូនខ្ញុំ ពីមុនហ្នឹង គាត់ក៏ស្រងាកដែរ តែហេតុផលមួយដែលចង់បានសង្សារ ឬប្តីមកវិញនោះ ក៏ប្រថុយៗអស់ទាំងខ្លួន អស់ទាំងលុយ តែធាតុពិត សង្សារក៏មិនមក លុយក៏អស់ ខ្លួនក៏អស់ ហើយត្រូវតាហ្នឹងបោកទំនុកចិត្តទៀត មិនមែនបោកធម្មតាទេ បោកអស់ទាំងខ្លួនទៀត និយាយអូសក្រឡាអ៊ីចេះអ៊ីចុះ មិនមែនតែម្តងទេណាដែលតាហ្នឹងបានខ្លួនប្អូនជីដូនមួយរបស់ខ្ញុំ ហើយខ្ញុំឃើញបងផុសអ៊ីចឹង ខ្ញុំចង់ឱ្យបងផ្សព្វផ្សាយ កុំឱ្យចាញ់បោកគ្រូនេះទៀត ព្រោះគ្រូនេះ មិនធម្មតាទេបង ឱ្យតែមានស្រីស្អាតទៅរកគាត់ គឺគាត់ចាប់ផ្តើមលេងក្បាច់ហ្នឹងហើយ ហើយមានមនុស្ស៤-៥នាក់ ដែលរងគ្រោះ មានមិត្តភក្តិប្អូនខ្ញុំ មានប្អូនជីដូនមួយខ្ញុំ មានអ្នកផ្សេងៗទៀត ដែលគាត់រងគ្រោះ ឡើង៤-៥នាក់ឯណោះ តែខ្ញុំឃើញបងផុសអ៊ីចឹង ខ្ញុំចង់ឱ្យបងជួយ កុំឱ្យមនុស្សជាច្រើនទៅចាញ់បោកតាហ្នឹង ព្រោះតាហ្នឹង គាត់សម្តែងល្អមើលណាស់ ល្អមើលខ្លាំង តែធាតុពិត មនុស្សស្រីជាច្រើនដែលអស់ខ្លួនជាមួយតាហ្នឹងច្រើន ដែលចង់បានអ្វីអ៊ីចឹង តាហ្នឹងលួងលោមឱ្យធ្វើពិធី ឱ្យយកទឹកមេជីវិត ទៅវិញទៅមក ដើម្បីទាញសង្សារ ឬមួយប្តីត្រឡប់មកវិញ តែធាតុពិត ធ្វើអត់បានហើយ អស់ទាំងខ្លួនទៀត ហើយគ្នាអត់ហ៊ានផុស ដោយសារតែខ្មាសគេ តែដោយសារឃើញបង បង្ហាញមុខមនុស្សនេះអាក្រក់ហើយ ក៏ខ្ញុំឆាតទៅឱ្យបង ជួយបង្ហោះ កុំឱ្យក្មេងៗស្រីៗ ជនរងគ្រោះផ្សេងៗ កុំឱ្យក្មេងៗ មនុស្សស្រីផ្សេងៗ ជឿទៅលើតាហ្នឹងពង្វក់ កុំឱ្យអស់ខ្លួនដូចជាប្អូនជីដូនមួយរបស់ខ្ញុំ។ ប្អូនជីដូនមួយរបស់ខ្ញុំ ដោយសារតែជឿតាហ្នឹង បែកបាក់ស្នេហា ខំឱ្យតាហ្នឹងជួយធ្វើស្នេហ៍ ធ្វើអី ឱ្យសង្សារត្រឡប់មកវិញ ឱ្យប្តីត្រឡប់មកវិញ ធាតុពិត អស់ទាំងខ្លួន អស់ទាំងលុយ តាហ្នឹងគាត់ធ្វើអត់បានមធ្យមទេ ងំគឺរហូតដល់ភ្លាត់មានកូនជាមួយតាហ្នឹង យកកូនចេញទៀត ហើយតាហ្នឹងគាត់និយាយថា គាត់អត់មានសមត្ថភាពធ្វើទៀតទេ ផ្តាច់មនោសញ្ចេតនាជាមួយគ្រូហើយនិងសិស្ស តែធាតុពិតគ្នានោះអស់ទាំងខ្លួនរាប់ភ្លេច ងាកៗជួបៗ ងាកៗធ្វើអ៊ីចេះ ងាកៗធ្វើអ៊ីចុះ ហើយគ្នាដូចត្រូវស្នេហ៍តាហ្នឹងចងអ៊ីចឹង ចេះតែទៅម្តងតិចៗ រហូតទាល់តែខ្ញុំហ្នឹង យកប្អូនទៅរកគ្រូផ្សេង គ្រូផ្សេងគាត់ជួយដោះហើយ បានប្អូនខ្ញុំនិ យាយរឿងគ្រប់យ៉ាងប្រាប់ខ្ញុំ ខ្ញុំជាបងនេះ ចង់ក្អួតឈាម ហើយខ្ញុំរង់ចាំឱកាសហ្នឹងយូរហើយ ពេលដែលឃើញបងផុសអ៊ីចឹង ចង់ឱ្យបងជួយផុសថា កុំឱ្យក្មេងស្រីជាច្រើន មនុស្សជាច្រើនចាញ់បោកតាហ្នឹង ព្រោះតាហ្នឹង អត់ចេះស្អីទេ ចេះតែទ្រឹស្តីអត់ប្រយោជន៍ហ្នឹងឯង កុំឱ្យមានមនុស្សជាច្រើនចាញ់បោក ចាញ់ឆោតតាហ្នឹង ព្រោះតានេះបោកសាហាវ និយាយចេញមកជាតួឯក ធ្វើឱ្យក្មេងៗទៅជួបតាហ្នឹងហើយ គឺប្រថុយអស់ហើយ អស់ទាំងខ្លួន អស់ទាំងលុយ»។
ស្ត្រីដដែល បានរៀបរាប់បន្តថា «ភាគច្រើនក្មេងៗនៅសៀមរាប អ្នកសៀមរាប មិនមែនអ្នកភ្នំពេញ ទេ ហើយតាហ្នឹងក៏អ្នកសៀមរាប ដែរ។ ហើយមួយទៀត តាហ្នឹងគាត់មានឡានមានអីជិះ ដល់ពេលដោះអាគមដោះអីទៅ ត្រូវការមេជីវិតមេអីចឹងទៅ ក៏ជួបគ្នាកន្លែងនេះ កន្លែងនោះអ៊ីចឹងទៅ ជិះឡានមកជួបគ្នាអ៊ីចឹងទៅ វាច្រើនណាស់ ប្អូនខ្ញុំនិយាយប្រាប់ខ្ញុំច្រើន គ្រាន់តែថា ក្មេងគ្នាស្រី គ្នានិយាយប្រាប់យើង មានភាពអៀនខ្មាស តែគ្រាន់តែថា ៤-៥នាក់ហ្នឹង សុទ្ធតែអ្នកសៀមរាប ទាំងអស់ គ្រាន់តែយើងអត់ មានភ័ស្តុងតាង តែប្អូនខ្ញុំ វាជនរងគ្រោះដែលត្រូវតាហ្នឹងបោក ថាទាល់តែយកមេជីវិត (រួមភេទ) បានអន្ទងហៅបុរសហ្នឹងមកបានឱ្យកូនឯង ដល់គ្នាណោះ ហ៊ានប្រថុយហើយ ត្រឹម១ដងអី ឱ្យតែបានមនុស្សដែលខ្លួនឯងស្រលាញ់ លាក់បាំង កុហកខ្លួនឯង តែម្តងហើយ ម្តងទៀត អ្នកខ្លះទៅក៏ភ្លាត់ដល់មានកូនអ៊ីចឹងទៅ ហ្នឹងសុទ្ធតែមិត្តភក្តិរបស់ប្អូនខ្ញុំ ដល់តែរកគ្រូផ្សេងដោះបានហើយ បានដឹងបែកការ ក៏មិនហ៊ានធ្វើអីដែរ ព្រោះខ្លាចគេធ្វើ អ៊ីចឹងទៅទាល់តែរឿងហ្នឹងបែកធ្លាយទៅ ក៏ខ្ញុំឆាតទៅប្រាប់បងឯងអ៊ីចឹងទៅ។ តាហ្នឹងតែងលួងលោមថា “ចង់បានសង្សារមកវិញ ទាល់តែកូនឯងហ៊ានប្រថុយ កូនឯងប្រថុយហើយ កូនឯងបានហើយ តែគ្រាន់តែថាអាហ្នឹង ពេលខ្លះម្តង វាអត់បានទេ ទាល់តែចំណាយ ២ដងអីចឹងទៅ” ហើយពួកគាត់ជាជនរងគ្រោះ គាត់គិតថា ឱ្យតែបានមនុស្សដែលខ្លួនឯងស្រលាញ់ គឺហ៊ានប្រថុយហើយ ណាមួយលង់ពាក្យសម្តីគ្រូផ្អែម លួងលោម ទើបលង់ខ្លួន ដល់ចុងក្រោយ ចុកឈាម អស់ទាំងលុយហើយ អស់ទាំងខ្លួនទៀត ហើយជនរងគ្រោះទាំងអស់ហ្នឹង គ្នាមានតែការចងចាំនូវការឈឺចាប់ វាអត់មានការចងចាំអ្វីល្អពីគ្រូហ្នឹងឱ្យ តាសក់សភ្នំត្បែងហ្នឹងឱ្យទេ មានតែការឈឺចាប់ហ្នឹងឯង អ្នកខ្លះទៅម្តងអ៊ីចឹងទៅ ខ្លះទៅ២ដងអ៊ីចឹងទៅ ចុងក្រោយ ពេលដឹងថាតាហ្នឹងបោក វាហួសពេលទៅហើយ លុយក៏អស់ ខ្លួនក៏អស់ តែគ្នាអត់ហ៊ាននិយាយចេញទៅក្រៅ វាខ្មាសគេ ហើយមកប្រាប់ខ្ញុំជាបង អ៊ីចឹងវាមិនដឹងថាគួរអាណិតគ្នា ឬក៏គួរតែសើចគ្នាទេ។ អ៊ីចឹងបានខ្ញុំចង់ឱ្យជួយបង្ហោះ កុំឱ្យមានអ្នកចាញ់បោកទៀត ពិសេសក្មេងៗស្រីៗ ប្រយ័ត្នតាសក់សហ្នឹងស៊ីវិលជុំណា!…”៕

ជុំវិញការទម្លាយវីដេអូ និងសំឡេង ក៏ដូចជាការអះអាងរបស់លោកខ័ណ្ឌ ច័ន្ទសុផល ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ពីតារាចម្រៀង មាស សុខសោភា និងលោកតាឥសីសក់ស ភ្នំត្បែង ចក្រាវុធ នោះបានទេ កាលពីម្សិលមិញ។ ទោះបីជាយ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធទាំអស់នៅពេលក្រោយ៕