ភ្នំពេញ ៖ ទោះជាព្រឺសម្បុរយ៉ាងណា ក៏ស្រីស្រស់ មាន សូនីតា ប្រឹងឱបប្រលែងលេងជាមួយពស់ថ្លាន់ មួយក្បាល រហូតដល់ថតចប់ ដោយគ្មានគ្រោះថ្នាក់ត្រូវពស់ខាំត្រង់ណាទេ ប៉ុន្ដែពស់នោះ បានប៉ះដើមទ្រូងដែលគ្របតែរបស់ស្ដើង និងសាច់សខ្ចីរបស់នាង ដោយគ្មានការរំខាន។ អ្នកខ្លះខមិ្មនថា «ពស់មានសំណាង» និងខ្លះទៀតថា «ចង់កើតជាពស់» ដើម្បីបានប៉ះដើមទ្រូង របស់សូនីតា ដូចពស់ដែរ ។

មាន សូនីតា វាចាក្រោយបានឱបរឹត បីត្រកងពស់មួយក្បាលនោះថា «ពស់ មិនប្រាថ្នាធ្វើជាមនុស្សទេ តែមនុស្សគ្មានគុណធម៌ បែរជាប្រាថ្នាចង់ក្លាយទៅជាពស់ទៅវិញ ពស់ក៏អត់ដឹងរឿងមនុស្សដែរ តែមនុស្សចូលចិត្តយកពស់ មកចូលសាច់រឿង» ។

នេះជាការបង្ហាញឈុតឆាកថ្មី របស់មាន សូនីតា នៅឆ្នាំ២០២៥ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះនាងហាក់ស្ងប់ស្ងាត់ពីសកម្មភាពសិល្បៈបន្ដិច ពោលគឺមិនសូវសម្រុកថតភាពយន្ដច្រើន ដូចតារាល្បីៗផ្សេងទៀតទេ ។ ប៉ុន្ដែការចេញថតរឿងថ្មីមួយៗ របស់សូនីតា នាងបែរជាឆក់បានតំណែងជាតួឯក សឹងតែគ្រប់រឿង ពិសេសភាពយន្ដភាគរបស់ហង្សមាស ។

មាន សូនីតា វាចាថា នៅឆ្នាំ២០២៥ នេះ នាងប្រាថ្នារបស់សំខាន់ ៣យ៉ាង គឺ «ទី១-សុំជួបមនុស្សនិយាយពិត ធ្វើពិត», ទី២-សុំជួបមនុស្សហ៊ាននិយាយ ហ៊ានធ្វើ និងទី៣-សុំជួបមនុស្សស្មោះត្រង់ពិតប្រាកដ មួយៗ ពីរៗ» ។

ក្រៅពីចង់បានមនុស្សច្បាស់លាស់នោះ មាន សូនីតា ក៏ថាការឈ្នះលើខ្លួនឯង ពីភាពល្ងង់ខ្លៅ ភាពរឹងរូសមានះ និងឈ្នះកំហឹង ភាពក្រេវក្រោធ ជាការឈ្នះដ៏ល្អបំផុត។

មានការកត់សម្គាល់ថា ទោះបីជាមាន សូនីតា មិនសូវលេចធ្លាតាមភាពយន្ដ MV និងសកម្មភាពសិល្បៈមមាញឹកដូចតារាល្បីៗដទៃទៀត ព្រោះតែនាងជាប់ដៃទៅដើរលេងតាមសមុទ្រ ហើយហោះហើរសឹងតែគ្រប់ប្រទេស ដើម្បីសប្បាយអស់ដៃ នៅជុំវិញពិភពលោក ដែលតារាផ្សេងៗទៀតមិនអាចធ្វើបានដូចនាងក្ដី ប៉ុន្ដែថ្មីៗនេះ នាងត្រូវបានថៅកែហង្សមាស ផ្ដល់តំណែងឲ្យធ្វើជាគណៈកម្មការ ក្នុងកម្មវិធី The Amazing Star ដែលនាងត្រូវចាប់ដៃគូជាមួយ ប្រាសាទ ដាវីន ដែលនេះជាក្រេឌីតមួយទៀតរបស់ស្រីស្អាតរូបនេះ ។ ប៉ុន្ដែរឿងស្នេហាវិញ សូនីតា បែជាសម្រេចចិត្តលាក់មុខប្រុសស្នេហ៍តទៅទៀត បើទោះជានាងធ្លាប់ប្រាប់អ្នកកាសែតថា បច្ចុប្បន្ន នាងមិនមែនបេះដូងនៅទំនេរ គឺកំពុងតែពិសោធស្នេហ៍ប្រុសម្នាក់ក្ដី តែគេនៅមិនដឹងថា តើម្ចាស់ចិត្តនាង ជាប្រុសចាស់ ឬក្មេងឡើយ ខណៈដែលដំណឹងលោកគយ ម្នាក់ តាមស្នេហានាង ជាច្រើនឆ្នាំ ប៉ុន្ដែស្រីស្អាត មិនដែលបកស្រាយម្ដងណាទេ ។ បញ្ហានេះហើយ នាំឲ្យសូនីតា ដែលបច្ចុប្បន្នកំពុងតែក្ដាប់មុខជំនួញជាថៅកែស្រី មានហាងកាហ្វេ, ហាងកាត់ដេរ និងហាងលក់ក្រមាខ្មែរ នោះ លេចឮថា មានស្រីៗមួយចំនួន នៅតែចិញ្ចឹមចិត្តតាមស្នេហានាង។

គួរបញ្ជាក់ថា ក្រៅពីមាន សូនីតា តារាដែលហ៊ានថតឱបរឹតពស់ថ្លាន់ មានដូចជា ចន ច័ន្ទលក្ខិណា, ពេជ្រ សោភា និងម៉ាក សែនសូនីតា ជាដើម ។ ទស្សនិកជន រង់ចាំមើលថាក្រោយសូនីតា ឱបពស់ថ្លាន់ ទាំងភ័យបុកពោះ បះសក់ច្រូងបែបនេះ នាពេលខាងមុខ នាងហ៊ានប្ដូរមកថតឱបគូស្នេហ៍ ជាចំហដែរឬទេ ? …៕

