ភ្នំពេញៈ ស្គាល់គ្នាបាន២ថ្ងៃខាងប្រុសបបួលខាងស្រីទៅមើលគុនបែជាទៅចូលផ្ទះសំណាក់ដឹងដល់ម្តាយប្តឹងសម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីស្ថិតនៅតាមផ្លូវភូមិគោក ចំបក់សង្កាត់ចោមចៅខណ្ខពោធិសែនជ័យ។ យុជនដែលឃាតខ្លួននោះមានឈ្មោះ នៅ សំណាង អាយុ១៦ឆ្នាំមុខរបរអ្នកបើកឡានទឹកសុទ្ធស្នាក់នៅភូមិខាងលើមានស្រុកកំណើតភូមិស្ទឹងស្លូតឃុំអ្នកលឿងស្រុកពាមន៍ជរខេត្តព្រៃវែង។
នារីរងគ្រោះមានឈ្មោះ ព្រំ រតណា ផេទស្រីអាយុ១៤ឆ្នាំមុខរបររៀនអ៊ុតសក់នៅផ្សារកណ្តាលស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ខដូនពេញមានស្រុគំណើតភូមិជីពាំងឃុំក្រែកស្រុកពញ្ញាក្រែកខេត្តកំពង់ចាម។ តាមសម្តីពីម្តាយឈ្មោះ សាយ រ៉ានី អាយុ ៣២ មុខរបរនៅផ្ទះ បានអោយដឹងថានៅវេលាថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៧វេលាម៉ោង៤ល្ងាចកូនស្រីគាត់បានបាត់ចេញពីផ្ទះរហូតដល់ម៉ោង៩យប់ថ្ងៃដដែលទើបត្រឡប់មកផ្ទះវិញលុះស្អែកឡើងថ្ងៃទី១៩ខែឆ្នាំដដែលវេលាម៉ោង១កូនស្រីបានប្រាប់ថាទៅកន្លែងរៀនអ៊ុតសក់មួយសន្ទុះក្រោយមកនាងខ្ញុំក៏បានដើរតាមទៅមើលនៅកន្លែងរៀនអ៊ុតសក់តែពេលទៅដល់មេជាងប្រាប់ថាទៅហូបបាយតាំងពីម៉ោង១១មិនទាន់ឃើញត្រឡបលមកវិញទេ លុះរហូតមកដល់វេលាម៉ោង៨យប់ថ្ងៃទី២០ខែឆ្នាំដដែល ទើបឃើញមកផ្ទះវិញដោយក្នុងចិត្តមានកាសង្ស័យនាងខ្ញុំជជីកសួរកូនថាទៅណាមួយយប់កូនក៏ឆ្លើយថាទៅជាមួយសង្សារដោយសង្សារបានបបួលទៅមើលកុនតែបែរជាតែចូលផ្ទះសំណាក់ទៅវិញហើយក៏បានប្រាប់ខ្ញុំបន្តទៀតថាឈ្មោះណាងបានលួងលោមរួមភេទជាមួយនាងបានចំនួន២ដងទៀតលុះរហូតដល់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ។
បញ្ចាក់កន្លែងកើតហេតុនៅផ្ទះសំណាក់ABCមានទីតាំងស្ថិតនៅភូមិដំណាក់ឆំសង្កាត់ស្ទឹងមានជ័យ។ ក្រោយពីសម្ថតកិច្ចបានសាកសួរទៅលើជនសង្ស័យហើយក៏ បានសាភាពថាខ្លួនពិតជាចើបានលួងលោមទៅលើនារីនោះពិតមែនគឺបានសម្រេច២ដង។ បច្បន្នជនសង្ស័យត្រូវបានសម្ថតកិច្ចប៉ុស្តិស្ទឹងមានជ័យក៏សាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យដើម្បីចាត់ការបន្ត។