ខេត្តកណ្តាល ៖ ស្ត្រីម្នាក់រវល់ទៅអង្គុយ មើលគេលេងបាល់ទះ ក៏ទុកឱ្យកូនប្រុសតូច ទើប នឹងមានអាយុ១ខួបកន្លះ ដើរលេងនៅក្បែរៗ ផ្ទះតែម្នាក់ឯង លុះពេលទៅដងទឹករៀបចំដាក់ ដាំបាយ ស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួន លង់ទឹកពាងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិស្រែគោក ឃុំអន្លង់- រមៀត ស្រុកកណ្តាលស្ទឹង។
ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ ក្នុងពាងនោះ មានឈ្មោះហួន ចាន់ណារះ អាយុ ១ខួបកន្លះ រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់- នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់បានចេញទៅអង្គុយមើលគេលេងបាល់នៅ តារាងបាល់ទះនៅខាងមុខផ្ទះ ដោយទុកឱ្យកូន ប្រុសដែលទើបនឹងមានអាយុ១ខួបកន្លះ ទើប នឹងចេះដើរតតេះតតះ ដើរលេងតែម្នាក់ឯង នៅក្បែរៗផ្ទះ។
ស្ត្រីជាម្តាយរូបនេះ បន្តថា លុះមើលគេ លេងបាល់ទះរួច នាងក៏ត្រឡប់មកផ្ទះវិញ ដើម្បី រៀបចំដាំបាយហូប ដោយមិនបានចាប់អារម្មណ៍ ថា បាត់កូនប្រុសនោះទេ ស្រាប់តែពេលនាង ទៅដងទឹកដាំបាយ ក៏ប្រទះឃើញកូនប្រុសលង់ ទឹកនៅក្នុងពាង ទើបប្រញាប់ស្រង់ឡើងដើម្បី សង្គ្រោះ តែអកុសល កូនប្រុសបានឈ្លក់ទឹក ស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយ- ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេង- ប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ទេ។
សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
សិលា