Saturday, May 3, 2025
Homeសង្គម និងជីវិតអ្នកឆ្លងមេរោគអេដស៍កើនឡើង ១២០០នាក់,  ផ្ទុក ៧៦០០០នាក់, ទៅព្យាបាល ៦៨០០០នាក់ និងអ្នកគេចមិនព្រមធ្វើតេស្ដ ៨០០០នាក់ !

អ្នកឆ្លងមេរោគអេដស៍កើនឡើង ១២០០នាក់,  ផ្ទុក ៧៦០០០នាក់, ទៅព្យាបាល ៦៨០០០នាក់ និងអ្នកគេចមិនព្រមធ្វើតេស្ដ ៨០០០នាក់ !

ភ្នំពេញ៖ថ្លែងនៅក្នុងពិធីសន្និសីទកាសែតនៅសណ្ឋាគារភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែសីហា លោកទេសរដ្ឋមន្រ្ដីអៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍នៅកម្ពុជា បានថ្លែងថានៅឆ្នាំ២០២៣ អត្រាអ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជា បានកើនឡើងចំនួន១២០០នាក់ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៧៦០០០នាក់ ដែលក្នុងនោះមានអ្នកទៅព្យាបាលចំនួន៦៨០០នាក់ និងអ្នកមិនទៅធ្វើតេស្ដប្រមាណ ៨០០០នាក់ ។ឯកឧត្តមទេសរដ្ឋមន្រ្ដីបានជំរុញឲ្យអ្នកសារព័តមាន ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយពីជំងឺអេដស៍នៅកម្ពុជា ដើម្បីបង្ការ និងទប់​ស្កាត់ការឆ្លងរាលដាល ជំងឺអេដស៍នៅកម្ពុជា នឹងឈានទៅបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីសម្រេចគោលដៅ៩៥ ទី១ នៅកម្ពុជា ។

 គួរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាដោយកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្តួចផ្តើមនឹងរៀបចំសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មាន ជាមួយនឹងការអញ្ជើញអ្នកសារព័ត៌មានចូលរួមទស្សនៈកិច្ចនៅគ្លីនីក បង្ការថែទាំ និងព្យាបាលបន្តមេរោគអេដស៍ និងជំងឺអេដស៍ ។

 លោកទេសរដ្ឋមន្រ្ដីមានប្រសាសន៍ថា”ខ្ញុំសូមថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់រៀបចំសិក្ខាសាលានេះ ដោយបានអញ្ជើញលោកជំទាវ ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋ​លេខាធិការ និងប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសំខាន់ៗពីស្ថាប័នប្រមាណ១៥ស្ថាប័នផងដែរ។ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មានបាននិងកំពុងចូលរួមផ្សព្វផ្សាយ ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឱ្យដល់សាធារណជនបានជ្រួតជ្រាបយ៉ាងសកម្ម និងឆាប់រហ័ស។ ការចូលរួមពីអ្នកសារព័ត៌មានទាំងអស់នៅពេលនេះ ក៏ជាសក្ខីភាពក្នុងវឌ្ឍភាពនៃការចូលរួមពីបណ្តាញព័ត៌មាននៅក្នុងសម័យឌីជីថលដែលជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ពីការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍”។

  លោកវេជ្ជ.ម៉ា សួនសុភក្ដិ អ្នកសម្របសម្រួលគ្លីនិក Nchad – Ahi Art Clinic3   បានឲ្យដឹងថានៅAHF មានអ្នកជំងឺ ចំនួន៣៧០៤នាក់ ហើយមានសេវ៉ាបង្ការ ស្រោមអនាម័យ សេវ៉ាប្រឹប ថ្នាំ ប៉ឹប និងសេវ៉ាព្យាបាលជាដើម  គឺFree  អត់យកលុយទេ ដែលក្នុង១ថ្ងៃយើងបានណាត់អ្នកជំងឺ៦០នាក់ ។គ្លីនិកនេះបុគ្គលិកមានការគាំទ្រពីអង្កការAHF និងទទួលបានការផ្គត់ផ្គងពីមជ្ឈមណ្ឌុលជាតិប្រយុទ្ធនិងជំងឺអេសដ៍  និងក្រសួងសុខាភិបាលកម្ពុជា។

 ចំណែកលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី  មានប្រសាសន៍ថា ៖“អ្នកសារព័ត៌មាននឹងមានឱកាសពិសេសមួយដើម្បីទស្សនាគ្លីនិកមេរោគអេដស៍ និងជំងឺអេដស៍  និងចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវការថែទាំប្រកប​ដោយ​គុណភាព ។ សូមកុំខកខានឱកាសនេះដើម្បីស្វែងយល់ ធ្វើការរួមគ្នា  និងផ្សព្វផ្សាយការងារ និងជោគជ័យរបស់យើងទាំងអស់គ្នា”៕

RELATED ARTICLES