Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់ការធ្វើ កោរសក់ស្លៀកស្បង់ ដើរអង្គាសលុយ

អត់ការធ្វើ កោរសក់ស្លៀកស្បង់ ដើរអង្គាសលុយ

ខេត្តព្រះសីហនុ ៖ បុគ្គលម្នាក់ បន្លំគ្រងស្បង់ចីវរ ធ្វើជាព្រះសង្ឃ ដើរអង្គាសលុយ តាមទីសាធារណៈ ត្រូវបានអាជ្ញាធរ សហការជាមួយព្រះមេគណ ចុះឃាត់បានម្នាក់ គេចខ្លួនបាត់ម្នាក់ រួចនាំយកទៅធ្វើការអប់រំ ធ្វើកិច្ច សន្យាបញ្ឈប់ប្រព្រឹត្តបែបនេះទៀត កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានស្រុកព្រៃនប់។ជនក្លែងបន្លំជាសង្ឃ ដែលត្រូវអាជ្ញាធរនិងមន្ត្រីសង្ឃចាប់បកស្បែក មានឈ្មោះ អាន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ថា មានព្រះសង្ឃ ២អង្គ និមន្តបិណ្ឌបាតក្នុងមូលដ្ឋាន ខុសវេលា ខុសប្រក្រតី ក្នុងមូលដ្ឋានស្រុកព្រៃនប់ កម្លាំងអាជ្ញាធរ សហការជាមួយព្រះមេ គណខេត្ត បានតាមស្វែងរក តែបុគ្គលខាងលើ ដឹងខ្លួនទាន់ គេចខ្លួនបាត់ម្នាក់ សល់ម្នាក់ ត្រូវបានឃាត់សាកសួរ ក៏សារភាពថា ខ្លួនពិតជាបន្លំគ្រងស្បង់ចីវរ ធ្វើជាព្រះសង្ឃ ដើររៃអង្គាសបច្ច័យ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប្រាកដ មែន។

ជនក្លែងបន្លំខាងលើ បន្ទាប់ពីឃាត់ខ្លួនបាន ត្រូវបាននាំយកទៅធ្វើកិច្ចសន្យា បញ្ឈប់នូវសកម្មភាពក្លែងបន្លំដើររៃអង្គាសលុយ ដោះស្បង់ចីវរចេញ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ក្នុងករណីមិនរាងចាល នឹងចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES