Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីម៉ាស្សា ចេញសែកស្អុយជិត២ម៉ឺនដុល្លារ ជាប់ខ្នោះ

ស្រីម៉ាស្សា ចេញសែកស្អុយជិត២ម៉ឺនដុល្លារ ជាប់ខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាបុគ្គលិកហាងម៉ាស្សា SK  បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ) ជិត២ម៉ឺនដុល្លារ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុច សាម៉េត ហៅមានមាន អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា SK ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០០៧ (ជិតផ្សារក្រមួន) ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនការិយាល័យជំនាញព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខហាងម៉ាស្សា SK តាមផ្លូវបេតុង (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៣៤ ក១.ដ.ច.ន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយលោកហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES