Saturday, May 18, 2024
Homeសង្គម និងជីវិតនាយធុង ស្លាប់ នាយឆាង ឈឺធ្ងន់

នាយធុង ស្លាប់ នាយឆាង ឈឺធ្ងន់

ភ្នំពេញ ៖ បន្ទាប់ពីនាយធុង ក្រុមតារាទម្ងន់យក្ស បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មក តារារួមក្រុមម្នាក់ទៀត ដែលមានទម្ងន់យក្សដូចគ្នា បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

តាមប្រភពលោកអ៊ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ថា បន្ទាប់ពីនាយធុង ជាសមាជិកក្រុម បានទទួលមរណភាព ពេលនេះ នាយឆាង ក៏ធ្លាក់ខ្លួនឈឺធ្ងន់ដែរ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសៈមៈ ហៅពេទ្យលោកសង្ឃ។

លោកអ៊ឹម ជីវ៉ា បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ថា «នាយឆាង កាន់តែធ្ងន់ហើយ ! បន្ទាប់ពីនាយធុង បានស្លាប់ ពេលនេះ នាយ ឆាង ដែលជាសមាជិកក្រុមយក្ស  មានជំងឺធ្ងន់ធ្ងរ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ។

នាយឆាង គឺជាសមាជិកក្រុមយក្ស ដែលមានទម្ងន់ធ្ងន់ ដែលសមាជិកនេះ មានគ្នា ៥នាក់ ដែលសុទ្ធតែជាអ្នកដែលមានគីឡូមិនតិចជាង ២០០ ឬ ៣០០គីឡូឡើយ ។ បន្ទាប់ពីនាយធុងជាសមាជិកក្រុម បានទទួលមរណ ភាព កាលពីថ្ងៃទី១ ឧសភា ពេលនេះ នាយឆាង ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ដែរ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទី ពេទ្យព្រះកុសៈមៈ ហៅពេទ្យលោកសង្ឃ។  ជូនដំណឹងដោយអ៊ឹម ជីវ៉ា»។

សូមបញ្ជាក់ថា តារាកំប្លែងទម្ងន់យក្ស នាយធុង ដែលមានទម្ងន់ជាង ២៣០គីឡូក្រាម បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្នុងអាយុ ២៩ឆ្នាំ ដោយសារជំងឺសួត បន្ទាប់ពីបានដួលក្នុងបន្ទប់ទឹក និងបានជាប់ក្នុងបន្ទប់ទឹក យ៉ាងយូរ ដល់ទៅជិត ១០ម៉ោង ទើបក្រុមគ្រួសារដឹង បានហៅគ្នាមកជួយលើកចេញពីបន្ទប់ទឹកបាន និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈមៈ ហៅពេទ្យលោកសង្ឃ៕

RELATED ARTICLES