Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្ជួរដីដាំពោត ប៉ះកំណប់មីនតោន ៣គ្រាប់

 ភ្ជួរដីដាំពោត ប៉ះកំណប់មីនតោន ៣គ្រាប់

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋម្នាក់ បានជួលត្រាក់ទ័រ មកភ្ជួរដីចម្ការរបស់ខ្លួន ដើម្បីត្រៀមដាំពោត ស្រាប់តែពេលត្រាក់ទ័រភ្ជួរដី ប្រទះឃើញមីនតោន ៣គ្រាប់ កប់ក្នុងដី ត្រួតលើគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងទាក់ទងទៅខាងជំនាញស៊ីម៉ាក់ ចុះមកជួយអន្តរាគមន៍ ដោះយកចេញ។ករណីប្រះឃើមីនតោននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីចម្ការរបស់ពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។

តាមប្រភពមន្ត្រីស៊ីម៉ាក់ បានឱ្យដឹងថា មីនតោន ទាំង៣គ្រាប់នោះ ត្រូវគេដាក់ត្រូតលើគ្នា កប់ក្នុងរណ្តៅតែមួយ ស្ថិតក្នុងដីចម្ការកសិករម្នាក់ ដែលគាត់ធ្លាប់ភ្ជួរ ដាំដុះជារៀងរាល់ឆ្នាំ។

ម្ចាស់ដី បានបញ្ជាក់ថា ក្រោយពេលគាត់ភ្ជួរដីរួចរាល់ រង់ចាំធ្លាក់ភ្លៀង ដើម្បីដាំដុះ ស្រាប់តែប្រទះឃើញគ្រាប់ មីនផុសចេញពីក្នុងចម្ការ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ហើយក៏បានរាយការណ៏ប្រាប់អាជ្ញាធរមូលដ្ឋានតែម្តង ។តាមប្រភពអ្នកភូមិ បានឱ្យដឹងថា តាមពិតម្ចាស់ចម្ការ ធ្លាប់ប្រើត្រាក់ទ័រភ្ជួរដី រាល់ឆ្នាំ ដើម្បីដាំដំឡូងមី ឬដាំពោត តែមិនពុំដែលប្រទះគ្រាប់មីន ឬគ្រាប់អ្វីផ្សេងទេ លុះឆ្នាំនេះ ស្រាប់តែប្រទះឃើញកណប់មីនតោននៅចំកណ្តា លដីចម្ការតែម្តង។

តាមប្រភពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)  បានបញ្ជាក់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ថា មីនតោន ចំនួន៣គ្រាប់នោះ ជាកាកសំណល់សង្គ្រាម ហើយត្រូវគេកប់ត្រូតលើគ្នាក្នុងរណ្តៅដីតែមួយ។ ស្ថានភាពគ្រាប់មីន ទាំង៣គ្រាប់នេះ នៅមានគុណភាពខ្ពស់ និងអាចបង្កគ្រោះថ្នាក់ធ្ងន់ណាស់។ ប៉ុន្តែសំណាងល្អ ដែលត្រាក់ទ័រមិនកិនចំមីនតោននោះ បើមិន ដូច្នេះទេ ប្រាកដជាជួបគ្រោះថ្នាក់ធ្ងន់ហើយ។

ក្រោយកើតហេតុ កម្លាំងស៊ីម៉ាក់ បានចុះទៅដោះយកគ្រាប់មីនតោន ទាំង៣គ្រាប់ ខាងលើ ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីបំផ្លាញចោលនៅពេលក្រោយ៕

RELATED ARTICLES