Wednesday, May 1, 2024
Homeសង្គម និងជីវិតឈ្លោះជាមួយប្រពន្ធ ផឹកស្រាកាត់សាញ លោតទឹកស...ម្លា...ប់...ខ្លួន ភ័យខ្លាចស្លាប់

ឈ្លោះជាមួយប្រពន្ធ ផឹកស្រាកាត់សាញ លោតទឹកស…ម្លា…ប់…ខ្លួន ភ័យខ្លាចស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធរបស់ខ្លួន ក៏ចេញទៅផឹកស្រា កាត់សាញទាំងថ្ងៃ លុះស្រវឹង ក៏ជិះម៉ូតូសំដៅឡើងស្ពានជ្រោយចង្វា រួចឈប់អែបម៉ូតូក្បែរបង្កាន់ដៃ ហើយលោតចូលទឹកបំ ណងសម្លាប់ខ្លួន តែភ័យខ្លាយចស្លាប់ ក៏ព្យាយាមហែលឡើងគោកវិញ ហើយសំណាងល្អត្រូវបានសមត្ថកិច្ច រួមជាមួយអ្នកនេសាទ ប្រទះឃើញ ប្រញាប់ចេញទូកទៅជួយស្រង់សង្គ្រោះទាន់ពេល។

ករណីបុរសខូចចិត្ត លោតទឹកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលប៉ុនប៉ងគិតខ្លីលោតទឹកសម្លាប់ខ្លួន មានឈ្មោះរត្ន័ ណាម៉ានី អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុង ឌ្រីម សេ១២៥ ពណ៌ខ្មៅ មានដឹកសម្ភារៈ ១បាវ សំដៅឡើងស្ពានជ្រោយចង្វាថ្មី ក្នុងទិសដៅពីកើត ទៅលិច។ លុះនៅមកដល់ត្រង់ចំណុចកណ្តាលស្ពាន បុរសរូបនោះ បានឈប់ម៉ូតូ រួចដោះមួកពាក់លើម៉ូតូ ហើយក៏ស្ទុះលោតចុះទៅក្នុងទន្លេតែម្តង។

ប្រភពដដែល បន្តថា ខណៈពេលធ្លាក់ចូលដល់ក្នុងទឹក បុរសរូបនោះភ័យខ្លាចស្លាប់ បានព្យាយាមប្រវេប្រវា ហែលទឹកសំដៅមកច្រាំងទន្លេវិញ ទើបភ្លាមៗនគរបាលអង្គភាពការពារគោលដៅទី៣ ដែលប្រចាំការ ក៏បានហៅទូកនេសាចេញទៅជួយស្រង់ សង្គ្រោះទាន់ពេល រួចបាននាំមកសាកសួរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរបុរសខាងលើរួចមក ទើបដឹងថា បុរសរូបនេះ បានកើតមានទំនាស់ពាក្យសម្តីជាមួយួប្រពន្ធ រួចក៏ទៅផឹកស្រាស្រវឹងជោក ទើបជិះម៉ូតូមកលោតទឹកតែម្តង។យ៉ាងណា សមត្ថកិច្ចបានធ្វើការអប់រំណែនាំបុរសខាងលើ កុំឱ្យមានគំនិតខ្លីតទៅទៀត រួចក៏អនុញ្ញាតឱ្យបុរសរូបនោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES