Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតឈ្លោះគ្នាក្នុងក្លឹប បបួលចេញក្រៅ...វ៉ៃ...គ្នា

ស្រីស្អាតឈ្លោះគ្នាក្នុងក្លឹប បបួលចេញក្រៅ…វ៉ៃ…គ្នា

ភ្នំពេញ ៖ នារី២នាក់ បានចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹប ជាមួយមិត្តភក្តិ និងសង្សាររៀងខ្លួន រួចកើតមានជម្លោះពាក្យសម្តីគ្នានៅក្នុងក្លឹប ក៏បបួលគ្នាចេញមកក្រៅ ដើម្បីវ៉ៃគ្នា ផ្អើលដល់ សមត្ថកិច្ចចុះអន្តរាគមន៍។ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ១៩៨៦ ចំណុចទល់មុខក្លឹបហ្គោលឡាញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីភាគីនារីម្នាក់ដែលរងរបួស បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានចូលលេងក្លឹបខាងលើ ជាមួយសង្សារ ព្រមទាំងមិត្តភក្តិសង្សារនាងផងដែរ។ លុះបន្ទាប់មក សង្សារនាង បានចូលបន្ទប់ទឹក ស្រាប់តែភាគីម្ខាងទៀត មានគ្នា៥នាក់ បានកៀកស្មានាង ហើយឌឺដងដាក់នាង បបួលនាងវាយមួយស្មើ នៅខាងក្រៅក្លឹប រួចបាននាំគ្នាចេញពីក្លឹប មកវាយគ្នានៅខាងក្រៅ បណ្តាលឱ្យផ្អើលពេញក្លឹប និងមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗតែម្តង។

ខណៈពេលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះមកដល់ ភាគីទាំង២ បានវាយតប់គ្នាមួយប្រាវរួចទៅហើយ បណ្តាលឱ្យរងរបួសស្រាលរៀងៗខ្លួន។

ក្រោយកើតហេតុ ដោយសារតែភាគីទាំងសងខាង ឃើញសមត្ថកិច្ចចុះមកដល់ព្រោងព្រាត ខ្លាចមានរឿងវែងឆ្ងាយ ទើបសម្រេចមិនប្តឹងផ្តល់ ដោយសុំស្មើគ្នា ទើបកម្លាំងសមត្ថកិច្ច បានឱ្យពួកគេបំបែកផ្លូវ ទៅផ្ទះរៀងខ្លួនអស់ទៅ៕

RELATED ARTICLES