Tuesday, May 21, 2024
Homeសង្គម និងជីវិតប្តីចាស់ខ្លាំងយប់ ប្រពន្ធក្មេងទប់លែងជាប់

ប្តីចាស់ខ្លាំងយប់ ប្រពន្ធក្មេងទប់លែងជាប់

ព្រះវិហារៈ នាងឡំ សុន អាយុ២៧ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះមាស ឡំ (ស្លាប់) ម្តាយឈ្មោះម៉ា ឡម អាយុ៦៦ ឆ្នាំ។ នាងរៀបការយកប្តី តាំងពីអាយុ១៧ឆ្នាំ តាមបំណងក្រុមគ្រួសាររៀបចំទុកដាក់ ដោយប្តីនាងមានឈ្មោះពៅ ឈាង អាយុ៤២ឆ្នាំ ពោលគឺបងនាងទៅដល់១៥ឆ្នាំ និងរួមរស់ជាមួយគ្នា បង្កើតកូនបានចំនួន៥នាក់ (ស្រី៣ ប្រុស២) ជាចំណងអាពាណ៍ពិពាណ៍។ មូលហេតុដែលនាងព្រមយកប្រុសចាស់ធ្វើប្តី គឺធ្វើតាមបំណងរបស់ម្តាយ និងមីងមា ក្រោមហេតុផលយកប្តីចាស់មានសំណាង បានប្តីស្រលាញ់ថ្នាក់ថ្នម រកស៊ីចិញ្ចឹមឱ្យរស់នៅសុខស្រួល មិនលំបាករឿងការងារស្រែចម្ការ ហាលថ្ងៃភ្លៀងខ្យល់ជាដើម មិនដូចយកប្តីក្មេងទេ ស្រលាញ់ប្រពន្ធផ្អែមល្ហែមបានតែគ្រាដំបូង ក្រោយពីរួមរស់ជាមួយួគ្នាតែមួយខ្យល់ ក៏ជួបរឿងរ៉ាវរកាំរកូសឥតស្វាង រហូតប្តីប្រពន្ធក្មេងវ័យមួយចំនួនចែកចានឆ្នាំងគ្នាទៀតផង។ ដូច្នេះនាងក៏រំពឹងថា ក្រោយពីរៀបការយកប្តីចាស់ ជីវិតនាងមានសេចក្តីសុខ សុភមង្គលដូចដែលអ្វីដែលក្រុមគ្រួសារខាងលើបានប្រាប់មែន។

នាងឡំ សុន បន្តទៀតថា ពេលរៀបការហើយ ប្តីប្រពន្ធនាងមិនខុសពីគោចាស់ប្រទះស្មៅខ្ចីឡើយ ព្រោះប្តីរបស់នាងដ្បិតតែមានអាយុចាស់បន្តិចមែន ប៉ុន្តែមានកម្លាំងដូចជាក្របីឡើងក មិនចាញ់ប្រុសក្មេងៗនោះទេ។ មួយយប់ៗ ប្តីកេះកៀវប្រពន្ធរួមរ័កមេត្រី មិនដែលរំលងឡើយ ហើយនាងក៏ខំប្រឹងបម្រើប្តីមិនឱ្យខកបំណងដែរ ដោយយល់ថា ក្លាយជាប្តីប្រពន្ធជាមួយគ្នាទៅហើយៗ ប្តីពូកែគ្រឺតក្នាញ់យ៉ាងនេះ គឺមកពីប្តីស្រលាញ់ប្រពន្ធនេះឯង។ លុះក្រោយមក ដោយសារតែនាងធ្វើការងារស្រែចម្ការហត់នឿយ ក៏ចេះតែគេចវេះមិនផ្តល់ចំណីយប់ព្រលប់ប្តីខ្លះទៅ ស្រាប់តែប្តីកើតរោគប្រចណ្ឌហួងហែង មិនឱ្យនាងដើរហើរទៅណាឆ្ងាយមួយជំហានបានទេ ពុំនោះទេ ច្បាស់ជាប្តីចាស់នោះ រករឿងបង្កជម្លោះក្នុងុគ្រួសារ បែកជាអូរហូរជាស្ទឹង ដោយចោទប្រកាន់ នាងទៅជួបប្រុសឈ្មោលជាដើម។ តាមពិត ប្តីរូបនេះមានចរិតស្លូតបូត ប៉ុន្តែបើមានជាតិស្រាចូលពោះ គឺនិយាយច្រើន កម្រើកតណ្ហា មិនចង់ចុះពីលើបង្គងទេ។ តែបើប្រពន្ធប្រកែកមិនព្រមបំពេញបំណង ប្តីរករឿងចោទប្រកាន់ថា នាងមានស្នៀតលួចមានសហាយ។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា នាងមានចិត្តស្មោះស្ម័គ្រជាមួយប្តីណាស់ តែមកពីនាងធ្វើការងារអស់កម្លាំងពេក ការងារស្រែចម្ការផង មើលថែកូនផង ដាំបាយស្លស្លុកទៀត តើមានកម្លាំងឯណាបម្រើប្តីឡើងឋានសួគ៌រាល់យប់នោះ? បើការងារសព្វបែបយ៉ាង នាងរ៉ាប់រងតែម្នាក់ឯងនោះ។ ដូច្នេះប្តីគួរតែយល់ ស្គាល់ទុក្ខធុរៈប្រពន្ធផង មិនត្រូវបណ្តោយខ្លួនឱ្យតណ្ហាដឹកមុខ ព្រោះតែប្រពន្ធបន្ថយចំណីលើគ្រែបន្តិចបន្តូច ក៏រករឿងបង្កជម្លោះក្នុងគ្រួសារ ធ្វើឱ្យបាត់បង់សេចក្តីសុខអស់រលីង។

លោកពៅ ឈាង ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានរករឿងប្រចណ្ឌ តាមហួងហែងប្រពន្ធពិតមែន ព្រោះតែលោកស្រលាញ់ប្រពន្ធក្មេងនេះខ្លាំងណាស់ មិនណ្តោយនាងធ្លាក់ទៅដៃប្រុសថ្មីនែបនិត្យដាច់ខាត។ បើលោកមិនផឹកស្រា លោកក៏មិនចេះរករឿង ឬមិនជឿទុកចិត្តប្រពន្ធឡើយ ប៉ុន្តែឱ្យតែថ្លោះធ្លោយផឹកស្រាស្រវឹង លោកបាត់បង់ម្ចាស់ការខ្លួនឯងអស់ មិនដឹងថាបានធ្វើអ្វីដាក់លើប្រពន្ធឡើយ។ ទើបតែពេលនេះ ប្រពន្ធទម្លាយចេញមក ទើបលោកដឹងខ្លួននឹងទង្វើមិនគប្បីមួយចំនួន ដែលបានប្រព្រឹត្តទៅលើនាង។

បុរសជាប្តី អះអាងថា ចាប់ពីថ្ងៃនេះទៅ លោកតាំងចិត្តមិនប្រចណ្ឌផ្តេសផ្តាសទៅលើប្រពន្ធ និងរករឿងបង្កជម្លោះក្នុងគ្រួសារឡើយ ដើម្បីធ្វើជាប្តីនិងឪពុកល្អ រកសេចក្តីសុខផ្តល់ភាពកក់ក្តៅឱ្យប្រពន្ធកូនវិញ ហើយលោកក៏សុំចិត្តប្រពន្ធ សូមអធ្យាស្រ័យឱ្យប្តីដែលបានប្រព្រឹត្តមិនគប្បីចំពោះក្រុមគ្រួសារកន្លងមក។ ជាមួយគ្នានេះដែរ លោកព្រមទទួលកំហុសគ្រប់យ៉ាង ប៉ុន្តែរឿងចំណីយប់ព្រលប់ លោកមិនអាចផ្តាច់បានឡើយ គ្រាន់តែមិនហ៊ានរំលោភបំពានលើរូបរាងកាយប្រពន្ធទៀតប៉ុណ្ណោះ ទាល់តែប្រពន្ធបើកភ្លើងខៀវជាមុនសិន ទើបលោក ហ៊ានប្រថុយដឹកដៃនាងឡើងឋានសួគ៌លោកិយទាំងអស់គ្នា ចៀសវាងមានការខ្វែងគំនិត ឈ្លោះប្រកែកគ្នាទៅថ្ងៃមុខទៀត។

ផ្ទះរបស់នាងឡំ សុន និងេលាកពៅ ឈាង រស់នៅសព្វថ្ងៃ

លោកយាយម៉ា ឡម ជាម្តាយ បានឱ្យដឹងថា តាមពិតកូនប្រសារូបនេះ មានចរិតស្លូតបូតណាស់ និងពូកែធ្វើការងារស្រែចម្ការ គ្មានទំនេរដៃ ប៉ុន្តែទាស់តែម៉្យាង ឱ្យតែមានជាតិស្រវឹងចូលពោះ គឺមានភ្លើងប្រចណ្ឌ ឆាបឆេះឡើងគ្មានហេតុផល ដោយចោទប្រកាន់ប្រពន្ធក្បត់ចិត្ត លួចមានប្រុសឈ្មោល រករឿងបង្កជម្លោះ ជាមួយប្រពន្ធកូន។ តែយ៉ាងណា គាត់យល់ថា មកពីកូនប្រសារូបនេះស្រលាញ់ប្រពន្ធពេក ខ្លាចប្រុសថ្មីមកដណ្តើម ទើបរូបគេចេះតែកើតរោគប្រចណ្ឌប្រពន្ធបែបនេះ តែមិនហ៊ានលើកដៃគោះប្រពន្ធមួយប៉ូកឡើយ។ ទៅថ្ងៃក្រោយ បើកូនប្រសាព្រមគ្រវាត់ ចោលដបស្រា និងឈប់ប្រចណ្ឌប្រពន្ធខុសទំនងតទៅទៀត ប្តីប្រពន្ធពួកគេប្រាកដជារស់នៅមានសេចក្តីសុខសុភមង្គលជាមិនខាន៕                                           អាន ប៊ុនរ័ត្ននៈ

លោកយាយម៉ា ឡម
RELATED ARTICLES