Friday, May 17, 2024
Homeសង្គម និងជីវិតស្ត្រីប្រជ្រុយស្វាក់ បានប្តីក្មេង១០នាក់

ស្ត្រីប្រជ្រុយស្វាក់ បានប្តីក្មេង១០នាក់

កំពង់ស្ពឺ៖ អ្នកស្រីនួន រុំ អាយុ៤៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់  ដែលម្តាយមានឈ្មោះនួន ផាត អាយុ៦៨ឆ្នាំ ឪពុកឈ្មោះអ៊ិន (ស្លាប់)។ រីឯរូបថតដែលគាត់កំពុងកាន់នៅក្នុងដៃនេះ គឺជាប្អូនស្រីទី២ បន្ទាប់គាត់ ដែលមានឈ្មោះនួន សុផល សព្វថ្ងៃអាយុ៤៣ឆ្នាំ។ តាមពិតទៅ ប្អូនស្រីរូបនេះមានថ្ងៃខែ (មកឈាមរដូវ) តាំងពីអាយុ១៣ឆ្នាំមកម៉្លេះ ព្រមទាំងមានប្រជ្រុយស្វាក់ប្រុស នៅលើប្រដាប់កេរ្តិ៍ភេទ តាំងពីកំណើត។ លុះពេលធំពេញវ័យ ដ្បិតនាងមានរូបសម្រស់មិនសូវជាស្រស់ស្អាតពិតមែន ប៉ុន្តែឥទ្ធិពលប្រជ្រុយរបស់នាង ក្លាយទៅជាមន្តស្នេហ៍ដ៏វិសេសវិសាល អន្ទងចិត្តប្រុសៗជាច្រើន ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ដកចិត្តមិនរួច ដែលមានប្រុសខ្លះមកលុតជង្គង់សុំស្នេហ៍ប្អូនស្រីគាត់ដល់កាំជណ្តើរផ្ទះក៏មាន។

ស្ត្រីជាបងរូបនេះរំលឹកទៀតថា តាំងពីធំពេញវ័យមក ប្អូនស្រីរូបនេះមិនសូវរស់នៅផ្ទះបានជាប់លាប់ ដូចបងប្អូនដទៃទៀតឡើយ ដោយនាងតែងចេញដើរទៅរកស៊ីនៅស្រុកឆ្ងាយបាត់ៗ លុះពេលត្រឡប់មកផ្ទះម្តងៗ ឃើញបណ្តើរតែប្រុសក្មេងមកជាមួយជាប្រចាំ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ប្អូនស្រីគាត់ ប្រាកដជាយល់ថា រវាងប្អូនស្រីគាត់និងប្រុសក្មេងម្នាក់នោះ គឺជាម្តាយនិងកូន តែតាមពិតគឺជាគូស្នេហ៍និងឹគ្នាសោះ។ បើគាត់ចាំមិនភ្លេចទេ ប្អូនស្រីរូបនេះធ្លាប់បណ្តើរប្រុសក្មេងចូលផ្ទះ មិនក្រោម១០នាក់ឡើយ ពោលគឺនាងផ្លាស់ប្តូរប្រុសឈ្មោលក្មេងៗពីម្នាក់ទៅម្នាក់ ប្រៀបដូចជាផ្លាស់ប្តូរខោអាវអ៊ីចឹង។ លុះពេលក្រុមគ្រួសារស្តីបន្ទោសឱ្យទៅ ប្អូនស្រីឆ្លើយធ្វើពង្រើយថា នេះជាសិទ្ធិរបស់នាង គ្មានច្បាប់ឯណាមិនឱ្យនាងយក ប្តីច្រើនឡើយ កុំឱ្យតែនាងយកម្តងព្រមគ្នា។ ក្នុងចំណោមប្តីទាំង១០នាក់ របស់ប្អូនស្រី គឺមានតែប្តីក្មេង២នាក់ប៉ុណ្ណោះ ដែលម្នាក់មានឈ្មោះមឿន ចិត្ត អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតឈ្មោះលីណា អាយុប្រហែល២០ឆ្នាំដូចគ្នាដែរ ដែលបានរៀបចំពិធីសែនព្រេនត្រឹមត្រូវតាមប្រពៃណីរបស់ខ្មែរ ក្រៅពីនោះទៀត សុទ្ធតែយកគ្នាជាប្រពន្ធប្តីគ្មានខាន់ស្លា។

អ្នកស្រីនួន សុផល និងប្តីក្មេង២នាក់

អ្នកស្រីនួន រុំ រំលឹកបន្តទៀតថា កាលពីប្អូនស្រីជួបស្នេហ៍ជាមួយប្តីក្មេង ឈ្មោះមឿន ចិត្ត គឺខណៈដែលប្អូនស្រីគាត់ទៅធ្វើការរកប្រាក់នៅតាមព្រំដែនខ្មែរ-ថៃ។ ក្នុងរយៈពេលរួមរស់ជាមួយគ្នា ប្អូនស្រីគាត់មិនសូវជាសប្បាយចិត្ត ដេកស្រួលប៉ុន្មានឡើយ ព្រោះប្តីក្មេងនោះក៏ជាប្រុសជើងល្អម្នាក់ដែរ បោកលុយពីប្រពន្ធចាស់ (ប្អូនស្រីគាត់) យកទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀត។ លុះពេលប្អូនស្រីគាត់ដឹងរឿង ក៏បណ្តេញក្បាលប្តីក្មេងនេះចោលទៅ បន្ទាប់មក នៅពេលដែលនាងចេញទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ មិនដល់់២ខែផង ក៏ទាក់បានប្តីក្មេង ឈ្មោះលីណា ជាអ្នករស់នៅខេត្តតាកែវ មកសែនព្រេន ធ្វើជាប្តីម្នាក់ទៀត ដើម្បីព្យាបាលរបួសបេះដូង តាមទ្រឹស្តី “សេះដាច់យកសេះតាម”។ ឥឡូវនេះ ប្អូនស្រីគាត់រួមរស់ជាមួយប្តីក្មេង រូបនេះបានប្រហែលកន្លះឆ្នាំ គាត់ទទួលដំណឹងថា ប្អូនស្រីលែងប្តីក្មេងរូបនេះ ចោលទៀតបាត់ទៅហើយ។ ពេលនោះក្រុមគ្រួសារ បានទូរសព្ទ័ទៅស្តីបន្ទោសរឿងនាងដើរយកប្តីឥតឈប់ឈរ មិនចេះឆ្អែតស្កប់ស្កល់ញឹកញាប់ដែរ តែមិនដឹងប្អូនស្រីភ្លើតភ្លើន ដើរយកប្តីប៉ុន្មាននាក់ទៀតទេ សូម្បីកូនៗរបស់ប្អូនស្រី ក៏តូចចិត្តនឹងវាសនាដែរ គឺមិនដឹងជាបុរុសមួយណាជាឪពុករបស់គេឱ្យពិតប្រាកដ បើម្តាយដើរយកប្តីក្មេង មករួមរ័កមេត្រី សប្បាយរាប់ភ្លេចបែបនេះ។

ដោយឡែក អ្នកស្រីនួន សុផល អាយុ៤៣ឆ្នាំ ជាសាមីខ្លួន តួអង្គក្នុងសាច់រឿងនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបន្ថែមបានឡើយ។ តែយ៉ាងណា យើងនឹងរង់ ចាំភាគីពាក់ពន្ធ័ទាំងអស់មកបំភ្លឺជានិច្ច។

អ្នកស្រីនួន រុំ ជាបង និងនាងនួន រ៉ុន ជាម្តាយមីង ពេលផ្តល់សម្ភាសន៍

អ្នកស្រីនួន រ៉ុន អាយុ៥៦ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា ក្មួយស្រីម្នាក់នេះ ពិតជាស្វាក់ប្តីមែនគាត់ ឃើញតែនាងបណ្តើរប្រុសក្មេងចូលផ្ទះ ប្លែកមុខរហូត ផ្លាស់ប្តូរដូចខោអាវស្លៀកពាក់ ទោះបីជាគាត់មានឋានៈ ជាម្តាយមីងពិតមែន តែគ្មានសិទ្ធិទៅហាមឃាត់នាងមិនឱ្យយកប្តីបានដែរ។ ព្រោះពេលគាត់ស្តីប្រដៅទៅ ក្មួយស្រីមិនដែលយកត្រចៀកស្តាប់ផងនោះ? ប៉ុន្តែ អ្វីដែលគាត់កត់សម្កាល់ឃើញនោះ ប្តីក្មេងទាំងពីរនាក់ របស់ក្មួយស្រីដែលបានសែនព្រេនតាមប្រពៃណីនោះ គឺជាប្រុសធុនតែមួយ មិនសូវស្រលាញ់ក្មួយស្រីរបស់គាត់ស្មោះស្ម័គ្រឡើយ គេយកលុយពីប្រពន្ធចាស់ (ក្មួយស្រី) ទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀតតែប៉ុណ្ណោះ។ និយាយឱ្យខ្លីទៅ បោកគ្នាទៅវិញទៅមកទាំងសងខាង លុះពេលអស់ប្រយោជន៍ ក៏ព្រាត់ប្រាសគ្នាយ៉ាងធូរខ្សុយ…៕                     សុខ វណ្ណា

RELATED ARTICLES