Monday, June 23, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖គ្មានប្រតិកម្មគេថាអត់ហៅ​ម្ដាយ​បង្កើតចូលរួមមង្គលការ

ហ៊ិន ច័ន្ទនីរ័ត្ន ៖គ្មានប្រតិកម្មគេថាអត់ហៅ​ម្ដាយ​បង្កើតចូលរួមមង្គលការ

ភ្នំពេញ៖នៅលើបណ្ដាញសង្គមបានចែកចាយ(Share) ទាក់ទងរឿងហ៊ិន ច័ន្ទនីរ័ត្ន ដែលមានការ​លើកឡើង​ថាមិនបានហៅការម្ដាយបង្កើតនិងប្អូនស្រីឲ្យចូលរួមពិធីអាពាហ៍ ពិពាហ៍របស់នាងនោះព្រោងព្រាត ក្រោយ​ពីពីធីការិនីរូបស្រស់នេះបានចូលរោងការជាមួយលោកឌី ពេជ្រ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ប្រ​ភពបាន​ឲ្យដឹងថាមានអ្នកលេងហ្វេសបុកខមិនសួរទៅប្អូនស្រីរបស់ហ៊ិន ច័ន្ទនីរ័ត្ន ថាម៉េចអត់ឃើញម្ដាយនិង​នាងទៅ​ចូលរួមមង្គលការច័ន្ទនីរ័ត្ន ស្រាប់តែពេលនោះប្អូននីរ័ត្ន ឈ្មោះហ៊ិន ច័ន្ទស្រីពៅ បានតបវិញថា”គេអត់ហៅ”។ដោយឡែកកាលពីថ្ងៃទី២៣ ខែធ្នូ ពោលគឺក្រោយច័ន្ទនីរ័ត្ន រៀបការរួចមួយថ្ងៃហ្វេសបុកឈ្មោះZii Pov ដែលគេ​ស្គាល់ថាជាប្អូនស្រីរបស់ច័ន្ទនីរ័ត្ន នោះបានបង្ហោះរូបម្ដាយនាងរួចសរសេរសារថា”ហែលទឹកភ្នែមម្ដាយខ្ញុំឲ្យរួច “ ។តែគេមិនដឹងថាសារនោះប្អូនស្រីច័ន្ទនីរ័ត្ន ចង់សំដៅដល់អ្នកណាឲ្យប្រាកដឡើយ។ក្រឡែកមកមើលហ្វេស​បុករបស់ហ៊ិន ច័ន្ទនីរ័ត្ន វិញនាងគ្មានប្រតិកម្មឬតតបចំពោះរឿងនៅលើ​បណ្ដាញសង្គមដែលមានការវែកញែក​ថាហេតុអ្វីបានជានាងមិនហៅម្ដាយនិងប្អូនស្រីឲ្យចូលរួមមង្គលការនោះទេ គឺមានតែសារនាងថ្លែងអំណរ​គុណ​ដល់ភ្ញៀវទាំងអស់ដែលបានចូលរួមមង្គលការរបស់នាងនិងថានាងមិនដែលគិតថារូបនាងមានភ័ព្វព្រេងវាសនារៀបការយ៉ាងធំជាមួយមនុស្សជាទីស្រលាញ់ដែលបែកគ្នាហើយជួបគ្នាម្ដងទៀតនេះទេ។

 គូររំលឹកថាតាមព័តមានហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានម្ដាយបង្កើតយកទៅឲ្យគេចិញ្ចឹមតាំងពីនាងមានអាយុ៣ឆ្នាំ​ម្លេះ​ដោយសារតែពេលនោះជីវភាពក្រលំបាកខ្លាំងពេក ហើយពេលនាងមានឈ្មោះល្បីក្នុងសិល្បៈ​ក៍លេចមុខនារី​ម្នាក់អះអាងថាជាប្អូនស្រីរបស់ច័ន្ទនីរ័ត្ន រៀបរាប់ពីតំណើររឿងថានីរ័ត្ន មិនទទួលស្គាល់ម្ដាយនិងរូបនាង ។​ប៉ុ​​ន្ដែរហូតមកដល់ពេលនេះច័ន្ទនីរ័ត្ន មិនដែលចេញមុខបកស្រាយរឿងនេះឡើយ រួមទាំងថ្មីៗនេះដែលប្អូន​ស្រី​នាង បានឆ្លើយតបទៅអ្នកលេង​​ហ្វេសបុកថានាងមិនបានហៅការម្ដាយបង្កើតនិងរូបនាងនោះផងដែរ។

 សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាអតីតFreshie លេខ១ឆ្នាំ២០០៧ ពោលគឺនាងបានប្រ​ឡូកសិល្បៈរយៈពេល​១៦ឆ្នាំមកហើយដោយលេចមុខតាមភាពយន្ដធំៗ ,ខារ៉ាអូខេ ,ស្ពត និងជាពិធីការិនីដែលចេញពីប៉ុស្ដិ៍លេខ៣ ទៅបាយ័ន ។មង្គលការបស់ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយលោកឌី ពេជ្រ ដែលជាក្មួយសម្ដេចតេជោហ៊ុន សែន កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នោះជាពិធីអាពាហ៍ ពិពាហ៍ ធំជាងគេសម្រាប់តារានៅឆ្នាំ២០២៣ ព្រោះជប់លៀង​៣អគារ​បញ្ចូលគ្នាហើយភ្ញៀវ​ខាងប្រុសភាគច្រើនជាមន្រ្ដីធំ និងអ្នកជំនួញល្បីៗ ខណៈដែលភ្ញៀវខាងនីរ័ត្ន ច្រើន​តែជា​តារា។ក្រោយក្លាយទៅជាក្មួយថ្លៃសម្ដេចតេជោនេះហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថានាងជានារី​ដែល​មានសំណាងពោលគឺទោះជានាងលែងលេងសិល្បៈតរទៅទៀតក៍មិនប្រឈមហានិភ័យសេដ្ឋកិច្ចឡើយ ដោយ​សារតែស្វាមីនាងជាបុរសពោះម៉ាយទ្រព្យស្ដុកម្នាក់។

 តារាសម្ដែងមាន សូនីតា ដែលចូលរួមមង្គលការរបស់ហ៊ិន ច័ន្ទនីរ័ត្ន ដែរនោះបានប្រាប់អ្នកយកព័តមាន​យើង​ថានាងនិងនីរ័ត្ន រាប់អានគ្នាជាង១០ឆ្នាំមកហើយ។សូនីតា ក៍យល់ស្របតាមការលើកឡើងថាច័ន្ទនីរ័ត្ន ថាជានារី​ដែលមានសំណាងនោះដែរដោយនាងថាកម្រមានគូសង្សារដែលបែកគ្នាហើយបានជួបជុំគ្នាវិញរហូតដល់បានរៀបការជាមួយគ្នាបែបនេះណាស់ ហើយនោះគឺជាសំណាងរបស់នាងព្រោះបានចូលរោងការ​ជាមួយមនុស្ស​ជាទី​ស្រលាញ់។សូនីតា បន្ថែមថានីរ័ត្ន បានទាំងព្រមគឺជាមនុស្សល្អ ស្អាត និងសំណាង ។

 តាមព័តមានថាហ៊ិន ច័ន្ទនីរ័ត្ន នឹងដកឃ្លាពីអាជីពសម្ដែងហើយផ្ដោតតែលើការងារជា​ពិធីការិនីនៅ​បាយ័ន​ប៉ុណ្ណោះ បើទោះជាស្វាមីនាងមិនហួងហែងអាជីពចាស់របស់នាងក្ដី ប៉ុន្ដែនីរ័ត្ន នឹងងាកទៅធ្វើជំនួញជាមួយប្ដី​នាង​ជាមិនខាន។ចំណែកអ្នកលេងបណ្ដាញសង្គមវិញចង់ឲ្យច័ន្ទនីរ័ត្ន ចេញមុខបំភ្លឺរឿងប្អូនស្រីនាងថារូប​គេនិងម្ដាយបង្កើតច័ន្ទនីរ័ត្ន មិនបានទៅចូលរួមការនាងដោយសារតែពិធីការិនីរូបនេះអត់ហៅ …។ការចេញមុខបំភ្លឺរឿងដ៍រសើបមួយនេះឲ្យជ្រះស្រឡះនឹងធ្វើឲ្យមហាជននិងអ្នកលេងហ្វេសបុកអស់ការសង្ស័យទៅលើច័ន្ទនីរ័ត្ន តទៅទៀត ព្រោះពួកគេលើកឡើងថានីរ័ត្ន ពេលនេះនាងបានទៅដល់ត្រើយសុខ​សាន្ដត្រាន្ដ​ហើយ អីចឹងមានរឿងអីដែលនាងមិនគិតគូរដល់ម្ដាយបង្កើត ?

RELATED ARTICLES