អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គាទី២៥ ខែមេសាថាប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយ ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅក្នុងសប្តាហ៍ខាងមុខនេះ ដោយមានចំនួនប្រ ជាជនជិត ១,៤៣ពាន់លាននាក់។នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបាននិ យាយថានៅចុងខែមេសានេះ ចំនួន ប្រជាជនរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់(១,៤២៥ ,៧៧៥ ,៨៥០នាក់) នាំមុខប្រជាជន នៃប្រទេសចិនដីគោក។

កាលពីសប្តាហ៍មុន របាយការណ៍ស្ថានភាពប្រជាជនពិភពលោកប្រចាំឆ្នាំរបស់អង្គ ការសហប្រជាជាតិបាននិ យាយថាព្រឹត្តិការណ៍សំខាន់នឹងមកដល់នៅពាក់កណ្តាលឆ្នាំ ២០២៣។ប្រទេសឥណ្ឌាកំពុងនាំមុខលើប្រទេសចិនដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនរបស់ខ្លួន និង ការធ្លាក់ចុះនៃចំនួនប្រជាជនរបស់ប្រទេសចិនបន្ទាប់ពីឈានដល់ ១,៤២៦ពាន់លានកាលពីឆ្នាំមុន។
ការធ្លាក់ចុះរបស់ប្រទេសចិនត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងរយៈពេលជាច្រើនទសវត្សរ៍នៃការរក្សាគោលនយោបាយកូនមួយដ៏តឹងរ៉ឹងសម្រាប់គូស្វាមីភរិយាដែលរៀបការហើយបានបញ្ចប់នៅឆ្នាំ ២០១៦។
កាលពីឆ្នាំមុន អត្រាមានកូនរបស់ប្រទេសចិនបានធ្លាក់ចុះមកនៅក្នុងកម្រិត ទាបមួយក្នុងពិភពលោកគឺអត្រា សម្រាលកូន១,២ក្នុងស្ត្រីម្នាក់។
សម្រាប់ប្រទេសឥណ្ឌា ដែលចំណាយពេលយូរជាងប្រទេសចិន ដើម្បីទទួលបានកំណើនប្រជាជនក្រោមការ គ្រប់គ្រង អត្រានៃការមានកូនគឺ ២.0សម្រាប់ស្ត្រីម្នាក់។ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងឈប់កើនឡើង និងស្ថិរភាពនៅជុំវិញឆ្នាំ ២០៦៤។ទោះ ជាយ៉ាងណាក្តីបើនិយាយពីសេដ្ឋកិច្ចឥណ្ឌានៅឆ្ងាយពីចិន។ នៅឆ្នាំ ១៩៧០ ប្រទេសទាំងពីរមានប្រាក់ ចំណូល ប្រហាក់ប្រហែលគ្នាសម្រាប់មនុស្សម្នាក់ ប៉ុន្តែផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនមានចំនួន ១២៥៥៦ ដុល្លារក្នុងមនុស្សម្នាក់នាពេលបច្ចុប្បន្ននេះ បើធៀបនឹង ២២៥៦ ដុល្លាររបស់ប្រទេសឥណ្ឌា ។នេះបើយោងតាម ទិន្នន័យរបស់ធនាគារពិភពលោកឆ្នាំ ២០២១៕