Monday, May 6, 2024
Homeសម្រស់ថែស្បែកឲ្យស្អាត ដោយផ្លែត្របែក

ថែស្បែកឲ្យស្អាត ដោយផ្លែត្របែក

ត្របែក ជាផ្លែឈើដែលត្រូវបានប្រើជាផលិតផលលាបស្បែក ព្រោះវាមានជាតិប៉ូតាសស្យូម ជាតិស្ករ អាសីុដអាមីណូ ដែលអាចទាញជាតិទឹកឲ្យមកនៅជាន់ខាងលើនៃស្បែក ធ្វើឲ្យស្បែកមានសំណើម ក្រៅពីនេះ ស្បែក ថែមទាំងមានវីតាមីន ច្រើនប្រភេទ ដូចជា វីតាមីន B2 ដែលជួយជួសជុល និងជំរុញការលូតលាស់របស់កោសិកាក្នុងរាងកាយ ឲ្យរឹងមាំ និងមានវីតាមីន B5 ដែលជួយការពារស្បែកមុខ មិនឲ្យត្រូវបំផ្លាញពីរ៉ាឌីកាល់សេរី។

វិធីយកផ្លែត្របែក ​មកថែស្បែកមុខ គឺដំបូង ត្រូវជ្រើសផ្លែត្របែកដែលស្រស់ និងមិនទុំពេក មកលាងទឹកឲ្យស្អាត ចិតយកតែផ្នែកសាច់ មិនយកគ្រាប់ កាត់ជាដុំតូចៗ កិនឲ្យម៉ដ្ឋ បន្ថែមទឹកចូលបន្តិច​ព្រោះត្របែក មានទឹកតិច រួចបន្ថែមទឹកឃ្មុំ បន្តិច កូរឲ្យចូលគ្នាសព្វ។

ចំពោះវិធីប្រើ គឺយកក្រែមផ្លែត្របែកដែលបានកិនរួច មកលាបបំពោកមុខ ទុកចោល ១០-២០នាទី សឹមលាងចេញដោយទឹកស្អាត។ អ្នកអាចប្រើវិធីនេះ រាល់យប់ មុនពេលចូលគេង នឹងជួយឲ្យស្បែកមុខទន់រលោង ម៉ដ្ឋខៃស្អាតឡើង៕

RELATED ARTICLES