Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីប្តេជ្ញាបង្កើនវិស័យការពារជាតិនិងកាត់បន្តពន្ធ

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីប្តេជ្ញាបង្កើនវិស័យការពារជាតិនិងកាត់បន្តពន្ធ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានជ្រើសរើសឱ្យដឹកនាំគណបក្សអភិរក្ស និងក្លាយជានាយករដ្ឋមន្ត្រីថ្មី។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRTកាលពីល្ងាចថ្ងៃចន្ទ ទី៥ខែកញ្ញ ឆ្នាំ២០២២។​

អ្នកឈ្នះតំណែងនាយករដ្ឋមន្ត្រីដែលបានប្រកួតប្រជែងអស់រយៈពេលជាងពីរខែរវាង លោកស្រីTruss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទដោយលោក Sir Graham Brady ជាប្រធានគណៈកម្មាធិការ backbench Tory MPs ឆ្នាំ 1922 លោកស្រីTruss ទទួលបានសំឡេងគាំទ្រ  ៨១៣២៦ នាំមុខលោកSunak ទទួលបាន៦០៣៩៩ 

សមាជិកគណបក្សអភិរក្សប្រហែល១៦ម៉ឺននាក់បានបោះឆ្នោត

នៅក្នុងដំណាក់កាលចុងក្រោយនៃការប្រកួតដែលបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុន Truss បានផ្តួលគូប្រជែង RishiSunakដែលជាអតីតប្រធានរតនាគាររបស់រដ្ឋាភិបាលដោយសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិ និងកាត់បន្ថយពន្ធខណៈពេលដែលនាងបដិសេធមិននិយាយពីរបៀបដែលនាងនឹងដោះស្រាយវិបត្តិតម្លៃនៃការរស់នៅ។

លោកស្រីTruss នឹងជំនួសតំណែងលោក Boris Johnson ដែលបានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ខែកក្កដា បន្ទាប់ពីមានរឿងអាស្រូវជាច្រើននិងការលាលែងពីគណៈរដ្ឋមន្ត្រី។

នាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃអង្គារនេះ បន្ទាប់ពីជួបជាមួយម្ចាស់ក្សត្រី Elizabeth II នៅប្រាសាទ Balmoral ក្នុងប្រទេសស្កុតឡែន៕

RELATED ARTICLES