Friday, June 27, 2025
Homeព័ត៌មានជាតិម៉ែមិននៅ សង្សារសុំជួប ចាប់រំលោភកូនស្រី

ម៉ែមិននៅ សង្សារសុំជួប ចាប់រំលោភកូនស្រី

ភ្នំពេញ ៈ យុវជនម្នាក់ បានស្គាល់ក្មេងស្រីម្នាក់ តាមហ្វេសប៊ុក​ មួយរយៈមកហើយ រហូតបង្កើតបានជាទំនាក់ទំនងស្នេហា ទទួលយកគ្នាជាសង្សារ លុះចុងក្រោយ ដល់កណ្តាលយប់ ដឹងថាឪពុកម្តាយរបស់ខាងស្រីមិននៅផ្ទះ ក៏សុំមកជួប ស្រាប់តែបែកគំនិតចាប់ឱបថើប ស្រាតខោ ចាប់រំលោភក្មេងស្រីសង្សារទាំងកំរោល ធ្វើឱ្យខាងស្រីភ័យ ស្រែកឆោឡោ ផ្អើលដល់សាច់ញាតិមកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងរំលោភសេពសន្ថវ:នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអម្ពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃុន វិទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ 

ប្រភពដដែល បន្តថា កន្លងមក រវាងក្មេងស្រីរងគ្រោះ និងជនសង្ស័យ បានទាក់ទងស្គាល់គ្នាតាមហ្វេសប៊ុក រហូតដល់បង្កើតបានជាទំនាក់ទំនងស្នេហា ទទួលគ្នាជាសង្សារទៀតផង។ រហូតដល់វេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានទូរស័ព្ទមកជជែកលេងជាមួយក្មេងស្រីរងគ្រោះជាសង្សារ លុះពេលដឹងថា ឪពុកម្តាយខាងស្រី អត់នៅផ្ទះ ស្រាប់តែជនសង្ស័យ បានសុំមកលេងផ្ទះ ទាំងយប់។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មក ជនសង្ស័យបានមកជួបក្មេងស្រីរងគ្រោះ ដល់ផ្ទះ លុះនិយាយគ្នាបានមួយសន្ទុះ ជនសង្ស័យបែកគំនិតចាប់ផ្តួលក្មេងស្រីរងគ្រោះជាសង្សារ ទៅលើគ្រែ ឱបថើបញក់ញី រហូតឈានដល់ការសម្រាតខោក្មេងស្រីរងគ្រោះ បម្រុងរំលោភសេពសន្ថវ: តែត្រូវបានក្មេងស្រីរងគ្រោះមិនព្រម ក៏រើបម្រះ តែជនសង្ស័យនៅតែបន្តព្យាយាមចាប់រំលោភក្មេងស្រីរងគ្រោះ ទើបក្មេងស្រីរងគ្រោះភ័យ ស្រែកឆោឡោ ផ្អើលដល់ម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មកទាន់ ធ្វើឱ្យជនសង្ស័យភ័យ ស្ទុះរត់ចេញមកក្រៅ និងត្រូវបានម្តាយមីងក្មេងស្រីរងគ្រោះ ចាប់ឃាត់ខ្លួនជនសង្ស័យជាប់ រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES