រយៈពេលតែជាងមួយសប្តាហ៍ បន្ទាប់ពីប្រទេសចិនបានរៀបចំល្បែងសង្រ្គាមទ្រង់ទ្រាយធំព័ទ្ធជុំវិញកោះដែលគេចាត់ទុក ថាជាទឹកដីអធិបតេយ្យភាពរបស់ខ្លួននោះកោះប្រជាធិបតេយ្យតៃវ៉ាន់បានស្នើសុំថវិកា១៩ពាន់លានដុល្លារ សម្រាប់ការ ចំណាយលើវិស័យការពារជាតិឆ្នាំក្រោយកើនឡើងពីរខ្ទង់។ថវិកានេះ រួមបញ្ចូលទាំងថវិកាសម្រាប់ទិញយន្តហោះចម្បាំងថ្មី ជាច្រើនគ្រឿងទៀត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី២៥ សីហា២០២២។

គម្រោងចំណាយទៅលើវិស័យការពារជាតិរបស់កោះបើប្រៀបធៀបជាមួយចិនគឺខ្ពស់ជាង៥ភាគរយ។ កាលពីខែមីនា ប្រទេសចិនបាននិយាយថា ខ្លួននឹងចំណាយ ៧,១ភាគរយបន្ថែមទៀតលើវិស័យការពារជាតិនៅឆ្នាំនេះ ដោយកំណត់តួលេខ ចំណាយឡើងដល់២១១,៦២ ពាន់លានដុល្លារ)ទោះបីជាអ្នកជំនាញជាច្រើនសង្ស័យថាមិនមែនជាតួលេខពិតក៏ដោយ ។

ថវិកាការពារជាតិសរុបដែលបានស្នើឡើងដោយគណៈរដ្ឋមន្ត្រីរបស់ប្រធានកោះលោស្រីធីសៃអីងវេនបានកើនឡើង ១៣,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់កំណត់ត្រាចំនួន ១៩,៤១ពាន់លានដុល្លារអាមេរិក។
ថវិកានេះរាប់បញ្ចូលទាំងការចំណាយបន្ថែម ជាហ៣ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំង និងឧបករណ៍ផ្សេងទៀត ក៏ដូចជា មូលនិធិពិសេស” ផ្សេងទៀតសម្រាប់ក្រសួងការពារជាតិ។ សេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិមិនបានផ្តល់នូវការវិភាគជាក់លាក់អំពីការចំណាយលុយនោះទេ ៕