Saturday, May 3, 2025
Homeសន្ដិសុខសង្គមចោរស្បែកខ្មៅ ចូលលួចក្នុងសាលាបារាំង ជាប់ខ្នោះ

ចោរស្បែកខ្មៅ ចូលលួចក្នុងសាលាបារាំង ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ បានធ្វើសកម្មភាពលួចផ្លោះរបងចូលទៅក្នុងសាលាភាសាបារាំង ដើម្បីប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ តែត្រូវសន្តិសុខប្រទះឃើញ ក៏ចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅមុខសាលាភាសាបារាំង ក្បែរស្ថានទូតអាមេរិក តាមបណ្តោយផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិស្បែកខ្មៅ។

តាមប្រភពពីសន្តិសុខយាមប្រចាំការនៅសាលាបារាំង ទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា សាលាខាងលើនេះ គឺមិនអនុញ្ញាតឱ្យមានមនុស្សចេញចូលពេលយប់ឡើយ សូម្បីតែបុគ្គលិក។ ហើយមុនកើតហេតុ ខណៈពេលពួកគាត់កំពុងតែល្បាតមើលជុំវិញសាលា ស្រាប់តែ ប្រទះឃើញជនសង្ស័យខាងលើ បានផ្លោះរបងចូលទៅខាងក្នុងសាលា ធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិសាលា។ ដោយឃើញដូច្នោះ កម្លាំងសន្តិសុខរបស់ពួកគាត់ ក៏បានធ្វើការ

ឃាត់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យខាងលើមិននិយាយស្តីអ្វីទាំងអស់។

ក្រោយកើតហេតុ ជនសង្ស័យជាជនជាតិស្បែកខ្មៅខាងលើ ត្រូវបានសន្តិសុខសាលា ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES