Wednesday, May 7, 2025
Homeព័ត៌មានជាតិចូលលួចរបស់ក្នុងឡាន ម្ចាស់ខ្ទប់ទ្វារ ចាប់ឱ្យប៉ូលិស

ចូលលួចរបស់ក្នុងឡាន ម្ចាស់ខ្ទប់ទ្វារ ចាប់ឱ្យប៉ូលិស

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងរថយន្តរបស់គេ គាប់ជួនត្រូវម្ចាស់គេចេញមកទាន់ ប្រទះឃើញក៏ខ្ទប់ទ្វាររថយន្តជាប់ រួចចាប់ក្របួច នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីចូលលួចទ្រព្យសម្បត្តិក្នុងរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអូន ទូច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះចឹក ជឿង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះបានយករថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 2BP-4383 ទុកនៅមុខផ្ទះរបស់ខ្លួន រួចហើយចូលទៅសម្រាកក្នុងផ្ទះបាត់ទៅ។ លុះមកដល់វេលាកើតហេតុ ជនរងគ្រោះក៏ចេញពីផ្ទះ មកយករថយន្ត តែ

ភ្លាមនោះក៏ឃើញជនសង្ស័យនៅក្នុងរថយន្ត កំពុងធ្វើសកម្មភាព ទើបជនរងគ្រោះខ្ទប់ទ្វាររថយន្តជាប់ រួចចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ចតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរដ្ឋបាលកាកាបទី១ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅ ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES