Thursday, May 8, 2025
Homeសន្ដិសុខសង្គមផឹកស្រវឹង ដេញវ៉ៃកូនសិស្សលោកផ្អើលវត្ត

ផឹកស្រវឹង ដេញវ៉ៃកូនសិស្សលោកផ្អើលវត្ត

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើង ២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែធ្វើសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោក បង្កឱ្យមានការភ្ញាក់ផ្អើលពេញវត្ត និងបណ្តាលឱ្យកូនសិស្សលោកម្នាក់ រងរបួស ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះក្មេងទំនើង ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបរិវេណវត្តមុនីឧត្តម ហៅវត្តទួលម្កាក់ មានទីតាំងស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិជ្រែង ថាមានជនសង្ស័យចំនួន ២នាក់បានផឹកស៊ីស្រវឹង ចូលមកធ្វើសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោកសង្ឃ នៅក្នុងបរិវេណវត្តមុនីឧត្តម ហៅវត្តទួលម្កាក់។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ចំនួន២នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះមិត ម៉ៅ ហៅក្អាត់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង និងទី២-ឈ្មោះស៊ុយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង។ ចំណែកកូនសិស្សលោកដែលរងរបួស មានឈ្មោះនី។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីដេញវាយ និងបង្កការអុកឡុកក្នុងវត្តមុនីឧត្តមនេះ ក្រុមក្មេងទំនើងទាំង២នាក់ បានយកដុំឥដ្ឋគប់ទៅលើព្រះសង្ឃ និងកូនសិស្សលោកដែលកំពុងនាំគ្នាធ្វើសួនផ្កាក្នុងវត្ត បណ្តាលឱ្យត្រូវចំកូនសិស្សលោកម្នាក់ ឈ្មោះនី រងរបួសស្រាល។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES