ប្រទេសកោះប៉ាស៊ីហ្វិកចំនួនដប់បានច្រានចោលការជំរុញរបស់ចិនសម្រាប់កតិកាសញ្ញាសន្តិសុខក្នុងតំបន់ដ៏ធំទូលាយមួយកាលពីថ្ងៃចន្ទទី៣០ឧសភាដោយសារតែពួកគេព្រួយបារម្ភថាសំណើនេះត្រូវបានធ្វើឡើងដើម្បីទាញពួកគេចូលទៅក្នុងគន្លងរបស់ទីក្រុងប៉េកាំង។
នៅក្នុងលិខិតមួយច្បាប់ថ្មីៗនេះផ្ញើទៅលោក David Panuelo ប្រធានសហព័ន្ធរដ្ឋមីក្រូនេស៊ីបានព្រមានថា សំណើរបស់ចិននេះមិនសមរម្យហើយវានឹងធ្វើអោយប្រទេសចិនមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាលនិងការគ្រប់គ្រងសេដ្ឋកិច្ចព្រមទាំងឧស្សាហកម្មសំខាន់ៗផងដែរ។
នៅក្នុងភាសាទន់ភ្លន់ជាងនេះ បន្ទាប់ពីកិច្ចពិភាក្សា របស់មេដឹកនាំប្រទេសកោះទាំង១០បាននិយាយថា ពួកគេមិនអាចយល់ ព្រមចំពោះចក្ខុវិស័យអភិវឌ្ឍន៍រួមដែលបានស្នើឡើងដោយទីក្រុងប៉េកាំងពីព្រោះវាកង្វះការយល់ស្របគ្នាក្នុងតំបន់។

លោក Frank Bainimarama ដែលជាសហម្ចាស់ផ្ទះ និងនាយករដ្ឋមន្ត្រីកោះហ្វ៊ីជី បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា ដូចរាល់ដង យើងត្រូវការយល់ស្របជាមុនសិន មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ថ្មីនេះ។
ប្រទេសកោះPapua New Guinea, Samoa និង Federated States of Micronesia ត្រូវបានគេនិយាយថាស្ថិតក្នុងចំណោមអ្នកដែលមានការព្រួយបារម្ភអំពីសំណើនេះ រួមជាមួយនឹង Palau ដែលទទួលស្គាល់តៃវ៉ាន់ ហើយមិនត្រូវបានអញ្ជើញអោយចូលរួម។
រដ្ឋមន្ត្រីការបរទេស Papua New Guinea លោក Soroi Eoe បានប្រាប់AFPដោយបង្ហាញពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងក្នុងតំបន់ណាមួយថាយើងសុខចិត្តដោះស្រាយបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់យើងជាមួយប្រទេសចិន។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីជី លោកQian Bo បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងSuva ថា មានការគាំទ្រជាទូទៅពីប្រទេសទាំង១០ប៉ុន្តែជាការពិតណាស់វា មានការព្រួយបារម្ភមួយចំនួនដែលត្រូវលើកយកមពិភាក្សា
នៅពេលក្រោយរហូតដល់យើងឈានដល់កិច្ចព្រមព្រៀងមួយ។
គួររំឭកថារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កំពុងជួបពិភាក្សាជាមួយមេដឹកនាំនិងមន្ត្រីកំពូលមកពី ប្រទេសកោះតូចៗក្នុងតំបន់ប៉ាស៊ីហ្វិកចំនួនដប់។កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូខន់ហ្វ្រែនត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ចនិងនយោបាយនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ទីក្រុងប៉េកាំងកំពុងផ្តល់ជំនួយ ហិរញ្ញវត្ថុរាប់លានដុល្លារដែលជាការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ប៉ាស៊ីហ្វិកនិងការចូលទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិនដែលមានប្រជាជន ១,៤ពាន់លាននាក់។
សំណើនេះកើតឡើងខណៈដែលទីក្រុងប៉េកាំងកំពុងហ៊ុំព័ទ្ធដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជុំវិញឥទ្ធិពលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាយុទ្ធសាស្ត្រ៕