Friday, May 9, 2025
Homeសន្ដិសុខសង្គមជុំគ្នាហូបបាយ ដកកាំភ្លើងបាញ់១គ្រាប់

ជុំគ្នាហូបបាយ ដកកាំភ្លើងបាញ់១គ្រាប់

ខេត្តព្រះសីហនុ ៖ មនុស្សប្រុស ១ក្រុម មានគ្នាប្រមាណ ៦-៧នាក់ បានជួបជុំគ្នាហូបបាយ នៅក្នុងឃ្លាំងលក់រថយន្ត ១កន្លែង ស្រាប់តែមិនដឹងជាមានជម្លោះ ឬបញ្ហាអ្វី ជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានដកកាំភ្លើងខ្លីភ្ជង់អ្នកអង្គុយរួមតុ ២-៣នាក់ បន្ទាប់មកក៏ផ្ទុះអាវុធ ១គ្រាប់ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសឡើយ គ្រាន់តែធ្វើឱ្យម្នាក់ៗភ័យសភ្នែក រត់ចែកជើងគ្នាអស់ភ្លាមៗ។

ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមិត្តភាព ក្បែរអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ត្រង់ចំណុចឃ្លាំងលក់ -ជួលរថយន្តមួយកន្លែង ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីជនបង្កហេតុ មានគ្នាប្រមាណ ៦-៧នាក់ មិនស្គាល់អត្តសញ្ញាណទេ ខ្លះជិះម៉ូតូ ខ្លះជិះរថយន្ត ដោយគោលបំណងពួកគេមកយកលុយថ្លៃជួលឡានឱ្យជនជាតិចិន ពីម្ចាស់ឃ្លាំងលក់រថយន្តខាងលើ (ភាគីរងគ្រោះ)។

ក្រោយមក ខណៈពួកគេមកដល់ទីតាំង គាប់ជួនពេលឪពុកដែលជាម្ចាស់ឃ្លាំង បានរៀបចំបាយទឹកហូបបាយជុំគ្នា ពេលនោះពួកគេក៏បានអង្គុយប្រមាណជាង ១០នាទី ក៏ស្រាប់តែខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមនោះ បានដកកាំភ្លើងយកមកភ្ជង់មនុស្ស ២ទៅ៣នាក់ ហើយក៏ឈានទៅដល់ការផ្ទុះអាវុធ ១គ្រាប់ ហើយជិះម៉ូតូ និងបើករថយន្តរត់គេចខ្លួនបាត់អស់តែម្តង សំណាងល្អហើយ ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានសហការចុះត្រួតពិនិត្យ និងប្រមូលភ័ស្តុតាង ដោយមើលតាមកាមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់ខ្លួនក្រុមជនបង្កហេតុទាំងនោះ មកចាត់ការតាមច្បាប់៕

RELATED ARTICLES