Friday, May 9, 2025
Homeសង្គម និងជីវិតអ្នកឧកញ៉ាសៀង ណាំ ស្នេហា៤៥ឆ្នាំ នៅតែផ្អែមល្ហែមផ្តាំចាស់

អ្នកឧកញ៉ាសៀង ណាំ ស្នេហា៤៥ឆ្នាំ នៅតែផ្អែមល្ហែមផ្តាំចាស់

ភ្នំពេញ ៖ អ្នកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញឲ្យឃើញថា ចំណងអាពាហ៍ពិពាហ៍របស់លោកនិងភរិយា មានរយ:ពេល ៤៥ឆ្នាំហើយ តែនៅតែផ្អែមល្ហែម។

អ្នកឧកញ៉ាសៀង ណាំ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ​ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២២ ជាមួយសំណេរថា «ថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ២០២២​ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ​៤៥ឆ្នាំ​ រវាងខ្ញុំ​ និងភរិយា​។ 

កាលពី ៤៥ឆ្នាំមុន​ ពួកខ្ញុំទាំងពីរ បានចាប់ដៃប្តេជ្ញា​ជាប្តីប្រពន្ធនិងគ្នា​ ក្រោមការទទួលស្គាល់ពីអង្គការ​ខ្មែរក្រហម​ នៅភូមិនរា​ ស្រុក៤១​ ខេត្តបាត់ដំបង។

តាំងពីពេលនោះមក ប្រពន្ធ​ខ្ញុំ​រួមសុខរួមទុក្ខជាមួយគ្នា និងថែរក្សាគ្នាទៅវិញមក​ រហូតមកដល់ពេលនេះ។

បងសូមជូនពរអូន​ ឲ្យមានសុខភាពល្អ​ សម្រស់នៅតែស្អាត និងមានអាយុយឺនយូរ»​។

គួរបញ្ជាក់ថា អ្នកឧកញ៉ា សៀង ណាំ តែងបង្ហាញជារឿយៗនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតរបស់លោក ចំពោះឧត្តមភរិយាលោក​ ជាពិសេសកាលពីកន្លងទៅនេះ ខណ:ដែលភរិយារបស់លោកបានរងរបួសបាក់ឆ្អឹងស្មា ក្នុងពេលជិះកង់ហាត់ប្រាណ ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយលោកមិនអាចជូនភរិយាទៅបាន ដោយសារបញ្ហាកូវីដ-១៩ នេះ លោកមានការអាណិតភរិយាជាខ្លាំង រហូតហូរទឹកភ្នែកជ្រែកភក្ត្រាទៀតផង៕

RELATED ARTICLES