Sunday, May 11, 2025
Homeសន្ដិសុខសង្គមក្មេងទំនើងជុំគ្នាប្រុងជក់ថ្នាំញៀន ប៉ូលិសចុះចាប់បាន១០នាក់

ក្មេងទំនើងជុំគ្នាប្រុងជក់ថ្នាំញៀន ប៉ូលិសចុះចាប់បាន១០នាក់

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាក្មេងទំនើង ១ក្រុម មានគ្នាចំនួន ១០នាក់ កំពុងពពាក់ពពូនប្រមូលផ្តុំគ្នា បម្រុងជក់ថ្នាំញៀន លុះសមត្ថកិច្ចល្បាតប្រទះឃើញ មានការសង្ស័យ ក៏ចូលទៅឆែកឆេរ ប្រទះឃើញសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទើបសម្រេចឃាត់ខ្លួន នាំយកមកសាកសួរ និងអប់រំ រួចហៅឪពុកម្តាយមកធានាយកត្រឡប់ទៅផ្ទះវិញ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិស្រះឃ្លាំង ឃុំពាំងល្វា ស្រុកឧដុង្គ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្មេងទំនើងចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា បានធ្វើការល្បាតឃាត់ខ្លួន ខណៈកំពុងពពាក់ពពូនគ្នា បម្រុងជក់ថ្នាំញៀន និងឆែកឆេររកឃើញមានទាំងសម្ភារៈសេពគ្រឿងញៀនថែមទៀត។

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូតបានទូរស័ព្ទ ចំនួន៤គ្រឿង ម៉ូតូ ៨គ្រឿង សម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀតផង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំក្រុមក្មេងទំនើងទាំង ១០នាក់ ទៅធ្វើការសាកសួរ និងអប់រំ ធ្វើកិច្ចសន្យា រួចហៅអាណាព្យាបាលមកធ្វើលិខិតធានាយកកូនចៅរបស់ខ្លួនទៅអប់រំបន្ត៕

RELATED ARTICLES