Monday, May 12, 2025
Homeសន្ដិសុខសង្គមស្រីស្អាតខូចចិត្ត អង្គុយយំលើស្ពានជ្រោយចង្វា

ស្រីស្អាតខូចចិត្ត អង្គុយយំលើស្ពានជ្រោយចង្វា

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មិនដឹងជាមានរឿងអ្វីក្នុងចិត្តស្មុគស្មាញ ដោះស្រាយមិនចេញ បែរជាឡើងមកអង្គុយយំនៅលើស្ពានជ្រោយចង្វា តាំងពីមេឃកំពុងភ្លៀង រហូតដល់រាំងភ្លៀង ក៏មិនព្រមដើរចេញទៅណា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សង្ស័យថានាងអាចប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក៏ជួយឃាត់ និងហៅម៉ូតូកង់បី ដឹកនាងចុះមកខាងក្រោមវិញ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីវ័យក្មេងដែលខូចចិត្តអង្គុយយំលើស្ពាននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ តែនាងបានបង្ហើបប្រាប់ថា នាងឈ្មោះលីនដា អាយុ២០ឆ្នាំ ទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ បានចំនួន ៣ថ្ងៃតែប៉ុណ្ណោះ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រទះឃើញនារីខាងលើ នៅលើស្ពានជ្រោយចង្វា តែម្នាក់ឯង ដោយអង្គុយសំកុក តែដោយសារមេឃកំពុងតែភ្លៀង ទើបគ្មានអ្នកណាចាប់អារម្មណ៍ និងខ្វាយខ្វល់ពីនាងឡើយ។ លុះរំលងបានជាងកន្លះម៉ោងក្រោយមក ខណៈពេលមេឃរាំងភ្លៀង ក៏មានប្រជាពលរដ្ឋផ្សេងទៀត ធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា ហើយប្រទះឃើញនាងអង្គុយយំ ដោយគិតស្មានថា នាងមានគំនិតចង់សម្លាប់ខ្លួន ក៏ចូលទៅជួយឃាត់ និងហៅម៉ូតូកង់បី ដឹកនាងចុះទៅខាងលិចគល់ស្ពាន ចំណុចរង្វង់មូលកួចកាណុង ដើម្បីលួងលោម និងលើកទឹកចិត្តនាងកុំឲ្យពិបាកចិត្ត និងគិតអ្វីខ្លីៗបែបនេះ។

បន្ទាប់ពីឃាត់និងដឹកនាងចុះទៅខាងក្រោមវិញ ក៏មានប្រជាពលរដ្ឋជាច្រើនបានព្យាយាមជួយលួងលោម និងផ្តល់យោបល់ល្អៗទៅកាន់នាង និងសួរនាំរឿងរ៉ាវក្នុងចិត្ត ប៉ុន្តែយុវតីខាងលើមិនឆ្លើយតបវិញឡើយសូម្បីតែមួយម៉ាត់ ដោយនាងយំមិនបាត់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋធុញទ្រាន់នឹងនាង ពួកគាត់ក៏ទុកនាងចោល លែងរវីរវល់ និងបាននាំគ្នាគេចចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ ។ ចំណែកយុវតីខាងលើ បន្ទាប់ពីអត់មានអ្នកនៅលួងទៀត មួយសន្ទុះក្រោយ ក៏បានហៅម៉ូតូកង់បី ជិះចេញទៅបាត់ដែរទៅ៕

RELATED ARTICLES