Monday, May 12, 2025
Homeសន្ដិសុខសង្គមផឹកស៊ីក្លែមសម្តី សំពងក្បាល១ញញួរ

ផឹកស៊ីក្លែមសម្តី សំពងក្បាល១ញញួរ

ខេត្តបន្ទាយមានជ័យ ៖ បុរស ២នាក់ ក្រោយពេលផឹកស៊ីជុំគ្នាស្រវឹងធ្លាក់ភ្នែក ចាប់ផ្តើមក្លែមសម្តីឌឺដងដាក់គ្នាទៅវិញទៅមក រហូតក្លាយជាការឈ្លោះប្រកកែក តឹងសរសៃកដាក់គ្នា និងធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនជាប់ ស្ទុះទាញញញួរសំពងគូទំនាស់ បណ្តាលឱ្យផុងក្បាល រងរបួសយ៉ាងដំណំ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៩១១ បានឱ្យដឹងថា ជនបង្កហេតុ មានឈ្មោះពោរ ថា អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រីឯជនរងគ្រោះ មានឈ្មោះយ៉ា វ៉ាន់នី ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក បានអង្គុយផឹកស៊ីជាមួយគ្នា រហូតដល់ស្រវឹង ក៏កើតមានជម្លោះប្រកែកគ្នាតឹងសសៃរករហូតដល់ជនបង្កហេតុទប់កំហឹងមិនបាន ក៏ទាញញួរសំពងក្បាលជនរងគ្រោះ ១ញញួរ ចំក្បាលផ្នែកខាងមុខ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ ឃើញបានរត់គេចខ្លួនភ្លាមៗផងដែរ។

ជុំវិញករណីអំពើហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES