Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភក្មេងស្រីឆ្លុះកង្កែប ខ្លាចបែកការ ជ្រមុជទឹកស្រែសម្លាប់

ចាប់រំលោភក្មេងស្រីឆ្លុះកង្កែប ខ្លាចបែកការ ជ្រមុជទឹកស្រែសម្លាប់

ខេត្តសៀមរាប ៖ ក្មេងស្រីម្នាក់ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯង លុះក្រោយមក ត្រូវបានបុរសជាអ្នកភូមិជាមួយគ្នាម្នាក់ ល្បួងឱ្យទៅឆ្លុះកង្កែបជាមួយខ្លួន លុះទៅដល់ ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រហូតដល់បានសម្រេច បន្ទាប់មកដោយខ្លាចបែកការ ក៏ចាប់ក្មេងស្រីជ្រមុជក្នុងទឹកស្រែ ជម្រៅត្រឹមជង្កង់ បណ្តាលឱ្យស្លាប់ទាំងអាក្រាតកាយ គួរឱ្យសង្វេគ។ ប៉ុន្តែឈមស្រែកស្បែកហៅ ទីបំផុតជនសង្ស័យជាឃាតករ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសម្លាប់ដ៏ឃោរឃៅខាងនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចវាលស្រែ ខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់។ រហូតមកដល់វេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃដដែល ទើបជីដូនក្មេងស្រីរងគ្រោះ ដើរតាមរកចៅស្រី ក៏ប្រទះឃើញចៅស្រីដេកស្លាប់អាក្រាតកាយនៅកណ្តាលវាលស្រែ ទើបកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្មេងស្រីរងគ្រោះដែលត្រូវជនល្មោភកាមចាប់រំលោភ រួចជ្រមុជទឹកស្រែសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់។ ចំណែកជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានបណ្តឹងរបស់គ្រួសាររងគ្រោះ និងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប ទើបលោកដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញសពក្មេងស្រីរងគ្រោះ ដេកស្លាប់នៅលើទឹកប្រាកដមែន ហើយបានពិនិត្យនិងធ្វើកោសល្យវិច័យសព។

លោកវរសេនីយ៍ទោ បន្តថា បើតាមការបំភ្លឺពីស្ត្រីចំណាស់ឈ្មោះខ្វាវ លំ អាយុ៦៨ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ (ក្មេងស្រីរងគ្រោះ) បានចេញទៅឆ្លុះកង្កែប តែម្នាក់ឯង តាមវាលស្រែក្បែរភូមិ បានប្រហែលមួយសន្ទុះ គាត់ក៏ឃើញចៅស្រីបានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះ  ចៅស្រីបានសុំគាត់ទៅឆ្លុះកង្កែបបន្តទៀត ដោយប្រាប់ថា ឈ្មោះវឿ (ជនសង្ស័យ) បានប្រាប់នាងថា នៅខាងលិចភូមិ មានកង្កែបច្រើនណាស់ និងបានហៅនាងឱ្យទៅរកជាមួយ។ ពេលនោះ គាត់ក៏មិនបានថាអ្វីដែរ ហើយចៅស្រីរបស់គាត់ក៏បានចេញទៅឆ្លុះកង្កែប ទៀតបាត់ទៅ។

ជីដូនរបស់ក្មេងស្រីរងគ្រោះ បានបន្តថា លុះដល់ម៉ោងប្រហែល ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ គាត់បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឱ្យជួយតាមរកដែរ តែដោយសារយប់ងងឹតពេក រកមិនឃើញ។ ស្រាប់តែមកដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃដដែល ទើបគាត់បានរកឃើញចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ទាំងអាក្រាតកាយ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការបំភ្លឺពីស្ត្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះអុក វឿ ដល់ផ្ទះ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល រួចនាំយក ទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនិងសម្លាប់ក្មេងស្រីរងគ្រោះប្រាកដមែន។

ជនសង្ស័យជាឃាតករខាងលើ បានសារភាពបន្តថានៅមុនពេលកើតហេតុ ខ្លួនបានចេញឆ្លុះកង្កែប រួចក៏ជួបនឹងក្មេងស្រីរងគ្រោះ ដែលចេញដើរឆ្លុះកង្កែបដែរ ទើបបែកគំនិតបបួលនាងទៅឆ្លុះកង្កែបនៅខាងលិចភូមិ ដោយប្រាប់នាងថា នៅទីនោះមានកង្កែបច្រើនជាង។ ពេលនោះក្មេងស្រីរងគ្រោះ បានយកកង្កែបដែលនាងឆ្លុះបាន ទៅផ្ទះមួយសន្ទុះ ក៏ត្រឡប់មកវិញ ទើបខ្លួនក៏នាំក្មេងស្រីរងគ្រោះទៅដល់កន្លែងកើតហេតុ រួចធ្វើសកម្មភាពចាប់សម្រាតខោអាវនាង រំលោភសេពសន្ថវ:រហូតបានសម្រេច។ បន្ទាប់មកដោយសារតែខ្លាចបែកការ ទើបខ្លួនបានចាប់ក្មេងស្រីរងគ្រោះ ជ្រមុជនៅក្នុងទឹកស្រែ ដែលមានជម្រៅត្រឹមជង្គង់ រហូតដល់ស្លាប់ រួចទុកសពចោល ហើយគេចទៅសម្ងំនៅផ្ទះ ធ្វើដូចមិនដឹងរឿង រហូតដល់រសៀលបន្តិច ក៏មានសមត្ថកិច្ចចុះមកចាប់រូបគេដល់ផ្ទះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES