Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃទម្លាក់ពីលើម៉ូតូ ប្រុងប្លន់ សន្តិសុខជួយទាន់

វ៉ៃទម្លាក់ពីលើម៉ូតូ ប្រុងប្លន់ សន្តិសុខជួយទាន់

ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែត្រូវជនមិនស្គាល់មុខ ១ក្រុម មានគ្នា៥-៦នាក់ ជិះម៉ូតូ ៤គ្រឿង បានធ្វើសកម្មភាពវាយ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ សន្លប់បាត់មាត់ឈឹង រំពេចនោះ ក្រុមជនសង្ស័យប្រុងចុះមកលើកម៉ូតូជនរងគ្រោះយកទៅ ប៉ុន្តែសំណាងល្អ ត្រូវបានសន្តិសុខនៅក្បែរនោះប្រទះឃើញ រត់ទៅជួយទាន់ពេល ធ្វើឱ្យក្រុមជនសង្ស័យ នាំគ្នាគេចខ្លួនបាត់អស់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ R8 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ តាកែវ 1O-2076 បានធ្វើដំណើរមកតាម

បណ្តោយផ្លូវ R8 ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៥ទៅ៦នាក់ ជិះបញ្ច្រាសទិសគ្នា ហើយក៏មានជនសង្ស័យម្នាក់ ក្នុងចំណោម ៦នាក់ខាងលើ បានជិះទៅជិតម៉ូតូបុរសជនរងគ្រោះ រួចក៏បានវាយជនរងគ្រោះចំនួន ១ដៃ បណ្តាលឱ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូ ដួលសន្លប់នៅទីតាំងកើតហេតុតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ជនសង្ស័យទាំង ៦នាក់នោះ បម្រុងនឹងធ្វើសកម្មភាពលើកម៉ូតូរបស់ជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខនៅក្បែរកន្លែងកើតហេតុ ឃើញទាន់ក៏បានរត់ទៅជួយ ស្រាប់តែត្រូវបក្ខពួកជនសង្ស័យវាយទៅលើជនរងគ្រោះ ១ដៃ ចំកណ្តាលមុខបន្ថែមទៀត រួចហើយបក្ខពួកជនសង្ស័យទាំងអស់នោះ ក៏បាននាំគ្នារត់ឡើងលើម៉ូតូ ជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ចំណែកជនរងគ្រោះ ក្រោយពេលកើតហេតុ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ។ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសន្តិសុខយកទៅរក្សាទុក ដើម្បីប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្រះចក៕

RELATED ARTICLES