Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីផឹកបង្អាប់ឆាប់ស្រវឹង កាប់១កាំបិត

ស៊ីផឹកបង្អាប់ឆាប់ស្រវឹង កាប់១កាំបិត

ខេត្តមណ្ឌលគិរី ៖ បុរស ២នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា ដោយភាគីម្ខាងរពឹសមាត់  បង្អាប់គេផឹកអន់ជាងខ្លួន (ផឹកឆាប់ស្រវឹង) ជាហេតុធ្វើឱ្យគូទំនាស់ផ្ទុះកំហឹង ទាញកាំបិតកាប់ប្រហារ ១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ករណីនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចតង់ខៀវ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ជនសង្ស័យដែលកាប់គូទំនាស់ឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណេន វុន អាយុ៤០ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះទឹម ណាំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិជាមួយគ្នា (របួសស្មាជាទម្ងន់)។

តាមប្រភពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះណេន វុន និងជនរងគ្រោះឈ្មោះទឹម ណាំ បានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែភាគីជនរងគ្រោះបានចាក់ស្រាពេញៗកែវឱ្យជនសង្ស័យផឹក។ រីឯជនរងគ្រោះ បានចាក់ស្រាតិចៗ ផឹកខ្លួនឯង ហើយជនរងគ្រោះថែមទាំងបង្អាប់ជនសង្ស័យថា

ផឹកស្រាឆាប់ស្រវឹង ផឹកអន់ជាងគេទៀតផង ដែលពាក្យសំដីទាំងនេះ បានធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ក្រោកស្ទុះទៅយកកាំបិតកាប់ប្រហារទៅលើជនរងគ្រោះ ១កាំបិត ចំស្មា បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សាខាងលើ បណ្តាលឱ្យជនរងគ្រោះឈ្មោះទឹម ណាំ របួសស្មាជាទម្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ។

ចំណែកជនបង្កហេតុ ត្រូវកម្លាំនគរបាលរដ្ឋបាលឃុំស្រែខ្ទុម ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES