នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើ Facebookរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីប្រមាណ ៥៣០០ នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលឈ្លានពាន៤ថ្ងៃដំបូង។ជាមួយគ្នានេះដែរ

លោកបានអះអាងថា រថក្រោះ ១៩១ គ្រឿង យន្តហោះចម្បាំង ២៩ គ្រឿង ឧទ្ធម្ភាគចក្រ ២៩ គ្រឿង និងរថពាសដែក ៨១៦ គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ុយក្រែន។

BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងទាំងនេះបានទេ ។ទោះជាយ៉ាងណាក្តីក្រសួងការពារជាតិអង់គ្លេសជឿជាក់ថារុស្ស៊ីបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងដំណាក់កាលបើកឆាកនៃជម្លោះ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីទទួលស្គាល់កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានបាត់បង់ជីវិត របួស ប៉ុន្តែមិនបានផ្តល់តួលេខច្បាស់លាស់ទេ។

ទន្ទឹមនឹងនេះអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថាពួកគេបានបញ្ជាក់ពីការស្លាប់របស់ជនស៊ីវិលយ៉ាងហោចណាស់94នាក់ក្នុងអំឡុងពេលថ្ងៃដំបូងនៃការប្រយុទ្ធគ្នា៕