Saturday, May 3, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិអង់គ្លេសៈនុយក្លេអ៊ែរ មិនមែនមានតែរុស្ស៊ីទេ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសៈនុយក្លេអ៊ែរ មិនមែនមានតែរុស្ស៊ីទេ

រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសលោក Ben Wallace បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រកាសអោយកងកម្លាំងនុយក្លេអ៊ែររបស់លោក មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបំបាក់ស្មារតីពិភពលោក និងបង្វែរអារម្មណ៍ពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

Ben Wallace បានប្រាប់ BBC Breakfast ថាសកម្មភាពរបស់លោកពូទីនត្រូវបានថ្កោលទោសដោយសហគមន៍អន្តរជាតិ។ លោក​បានបន្តថា ចក្រភព​អង់គ្លេស​មិន​បាន​ឃើញ​អ្វី​ដែល​ជា​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ឡើយ។

គាត់បានបន្តទៀតថាចក្រភពអង់គ្លេសក៏ជាមហាអំណាចនុយក្លេអ៊ែរដែរ ហើយលោកពូទីននឹងដឹងថា អ្វីក៏ដោយដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ មានការឆ្លើយតបស្មើៗ ឬច្រើនជាងនេះពីលោកខាងលិច។

ចក្រភពអង់គ្លេសនឹងមិនធ្វើអ្វីដើម្បីធ្វើឱ្យស្ថានការណ៍នុយក្លេអ៊ែរកើនឡើងនោះទេប៉ុន្តែនេះគឺជាការប្រយុទ្ធគ្នានៃវោហាសាស្ត្រហើយយើងគ្រាន់តែត្រូវប្រាកដថាយើងគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ

RELATED ARTICLES