
ត្រូវកម្ទេចដោយការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន
ក្រុមហ៊ុនUkroboronpromគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ ២៧កុម្ភៈថា យន្តហោះដឹកទំនិញដ៏ធំបំផុតនៅលើពិភពលោក – Antonov-225ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ីនៅខាងក្រៅទីក្រុងKyivនៅថ្ងៃទីបួននៃការលុកលុយរបស់ទីក្រុងម៉ូស្គូ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹងថា អ្នកឈ្លានពានរុស្ស៊ីបានបំផ្លាញទង់ជាតិនៃអាកាសចរណ៍អ៊ុយក្រែន AN-225នៅអាកាសយានដ្ឋាន Antonov ក្នុងទីក្រុង Gostomel ក្បែរទីក្រុងគៀវ។
យន្តហោះនេះមានលក្ខណៈពិសេសសម្រាប់ពិភពលោក ដែលមានប្រវែង 84 ម៉ែត្រ វាអាចដឹកជញ្ជូនទំនិញរហូតដល់ 250 តោនក្នុងល្បឿនរហូតដល់ 850 គីឡូម៉ែត្រក្នុងមួយម៉ោង។
យន្តហោះត្រូវបានគេដាក់ឈ្មោះថាMriyaដែលមានន័យថា ក្តី សុបិន ជាភាសាអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា នេះគឺជាយន្តហោះដ៏ធំបំផុតរបស់ពិភពលោក AN-225 Mriya។
លោកបានបន្ថែមថា រុស្ស៊ីបានបំផ្លាញ Mriya របស់យើងប៉ុន្តែពួកគេមិនអាចបំផ្លាញក្តីសុបិន្តរបស់យើងនៃរដ្ឋអឺរ៉ុបដ៏រឹងមាំ សេរី និងប្រជាធិបតេយ្យនោះទេ។