Saturday, May 3, 2025
Homeសង្គម និងជីវិតបង្ក្រាបគ្រឿញៀន ជនសង្ស័យចាក់ប៉ូលិសរបួស២នាក់

បង្ក្រាបគ្រឿញៀន ជនសង្ស័យចាក់ប៉ូលិសរបួស២នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចំនួននាក់ បានទទួលរងរបួសធ្ងន់ ដោយសារជនសង្ស័យម្នាក់ ប្រើកាំបិតចាក់ប្រហារ ខណៈដែលសមត្ថកិច្ចកំពុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វា ត្រើយខាងកើត ហើយជនសង្ស័យបានរត់ទៅដល់ភូមិដើមគ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើយជនសង្ស័យម្នាក់កំពុងឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយ ចង្វាត្រើយខាងកើត លុះសមត្ថកិច្ចឃើញដូច្នេះ ក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជន

សង្ស័យរើបម្រះ និងបានដកកាំបិតពីចង្កេះ ចាក់ទៅលើសមត្ថកិច្ច បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយសមត្ថកិច្ចដែលនៅជិតនោះ ក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ឡើង លើគំរាមជនសង្ស័យ ចំនួន២គ្រាប់ ធ្វើឱ្យជនសង្ស័យភ័យ

រត់ចេញពីកន្លែងកើតហេតុ តាមមាត់ទន្លេឆ្ពោះទៅទិសខាងជើង ចម្ងាយប្រហែល១គីឡូម៉ែត្រ ក៏សំងំក្នុងបន្ទប់ជួល ១កន្លែង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមទាំងកងរាជអាវុធហត្ថ ឡោមព័ទ្ធកន្លែងកើតហេតុនេះ ក៏បានវ៉ៃទម្លុះទ្វារ ស័ង្កសី ដើម្បីចាប់ជនសង្ស័យ ខណៈពេល

នោះជនសង្ស័យស្ទុះមកចាក់ត្រូវកងរាជអាវុធហត្ថម្នាក់ទៀត បណ្តាលឱ្យរងរបួស ភ្លាមៗបានបញ្ជូនទៅមន្ទីរពេទ្យ ពេលនោះសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះ ដោយបាន

ប្រើរយៈពេលកន្លះម៉ោង ទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅភូមិកើតហេតុខាងលើនេះបាន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នាំខ្លួនយកទៅសាកសួរនិងចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES