Saturday, May 3, 2025
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នង តូប១

ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នង តូប១

ខេត្តកំពង់ធំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ព្រមទាំងតូបធ្វើធ្មេញ ចំនួន១ផង ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់គ្មានសល់ បង្កឡើងដោយមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះ នុត សុខ  ភេទប្រុស អាយុ៧១ឆ្នាំ (ឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ ព្រមទាំងសម្ភារៈ

ជាច្រើន)។ ចំណែកតូបធ្វើធ្មេញ ដែលរង ការឆាបឆេះ មានទំហំ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី (តូបតៀមផ្ទាល់ដី) ជាកម្មសិទ្ធិរបស់ឈ្មោះចាន់ រ៉ាទី ខូចខាតទាំងស្រុង រួមនិងសម្ភារៈមួយចំនួនធំ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ ក៏មានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ដែលក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ

របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកតាំងគោក ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ខេត្តកំពង់ចាម ចំនួន១គ្រឿង។

ជុំវិញករណីអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចអះអាងថា បង្កឡើងដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES