Friday, May 2, 2025
Homeសន្ដិសុខសង្គម៦ដេញកាប់២ ជាប់ខ្នោះ២

៦ដេញកាប់២ ជាប់ខ្នោះ២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ជាសមាជិក “ក្រុមអាការ៉េមកី” ដែលជាមុខសញ្ញាតែងបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន និងបញ្ជូនបន្តទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឱ្យខូចខាតដោយចេតនា ខណៈបក្ខពួក ៤នាក់ទៀត កំពុងរត់គេចខ្លួន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះហេង ចំណាន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះតាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកបក្ខពួកចំនួន ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ក្រុមជនសង្ស័យ មានរហស្សនាម “ក្រុមអាការ៉ែមកី” ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូចំនួន ០២គ្រឿង កាន់កាំបិត១ដើម ដេញកាប់ទៅលើជនរងគ្រោះឈ្មោះធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ និងមិត្តភក្តិម្នាក់ទៀតឈ្មោះឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឱ្យឈ្មោះធៀង ថានុន រងរបួសដៃខាងស្តាំយ៉ាងធ្ងន់។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីជួយអន្តរាគមន៍ តាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូត

RELATED ARTICLES