Friday, May 2, 2025
Homeព័ត៌មានអន្តរជាតិ​​​​​រុស្ស៊ីនិងអ៊ុយក្រែន​​ជួបប្រជុំគ្នា​ព្រឹកថ្ងៃចន្ទនេះ

​​​​​រុស្ស៊ីនិងអ៊ុយក្រែន​​ជួបប្រជុំគ្នា​ព្រឹកថ្ងៃចន្ទនេះ

យោងតាមសារព័ត៌មានរុស្ស៊ី RT ចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២បានអោយដឹងកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងកើតឡើងនៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់ Gomel ព្រំដែនប្រទេសបេឡារុស។

របៀបវារៈនៃកិច្ចប្រជុំមិនត្រូវបានគេប្រាប់អោយដឹងទេ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីចូលរួមកិច្ចចរចា បាននិយាយមុននេះថាកិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រម ជាមួយភាគីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដើម្បីរៀបចំកិច្ចចរចានៅក្នុងតំបន់ Gomel របស់ប្រទេសបេឡារុស្ស។គណៈប្រតិភូរុស្ស៊ីបានចាកចេញពីទីក្រុងMinskរួចហើយហើយកំពុងធ្វើដំណើរទៅកាន់ទីកន្លែងនៃកិច្ចចរចា

កិច្ចចរចាខាងលើនេះ ត្រូវបានព្រមព្រៀងគ្នារៀបចំឡើង ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានចូលដល់ថ្ងៃទី៥ហើយ

RELATED ARTICLES