យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់របស់អ៊ុយក្រែនបានដែលBBCដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសៅទី២៦ កុម្ភៈ ២០២២ បានអោយដឹងថា ទាហានរុស្ស៊ីជាង 3500 នាក់ដែលពាក់ព័ន្ធនឹងការឈ្លានពានត្រូវបានសម្លាប់ និងជិត 200 នាក់ត្រូវបានចាប់ខ្លួន។



ពួកគេបន្ថែមថា រុស្ស៊ីក៏បានបាត់បង់យន្តហោះ ១៤ គ្រឿង ឧទ្ធម្ភាគចក្រ ៨ គ្រឿង និងរថក្រោះ ១០២ គ្រឿងមកទល់ពេលនេះ។ ទោះជាយ៉ាងណា BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងទាំងនេះបានទេ។រហូតមកដល់ពេលនេះ រុស្សីមិនបានទទួលស្គាល់ថាមានអ្នករងរបួសណាមួយឡើយ។