Friday, May 2, 2025
Homeសន្ដិសុខសង្គមជិះម៉ូតូបុកដើមឈើ ដួលបាក់កស្លាប់

ជិះម៉ូតូបុកដើមឈើ ដួលបាក់កស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុកដើមឈើ បណ្តាលឱ្យបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1AH-0160 ធ្វើដំណើរតាមបណ្តោយផ្លូវ OCIC ក្នុងទិសដៅពីជើង ទៅត្បូង

ក្នុងល្បឿនយ៉ាងលឿន លុះធ្វើដំណើរមក ដល់ត្រង់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែម៉ូតូជនរងគ្រោះ បានជ្រុលចង្កូតទៅបុកនឹងដើមឈើ​ ១ដើម ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបាក់កស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។ ចំណែកម៉ូតូ ខ្ទាតប្រមាណ ១០ម៉ែត្រ ចេញពីសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកពិនិត្យវាស់វែង និងយកម៉ូតូទៅរក្សាទុក រួចប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES