Friday, May 2, 2025
Homeសន្ដិសុខសង្គមគប់ដុំថ្ម ប្លន់ម៉ូតូ ជាប់ខ្នោះ៣នាក់

គប់ដុំថ្ម ប្លន់ម៉ូតូ ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា ប្រើដុំថ្មវ៉ៃយកម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះថុល វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក មានលំនៅភូមិរការកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួមមាន ៖ ទី១-ឈ្មោះហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ

រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-6794 មានលេខតួ និងលេខម៉ាស៊ីន 9826433 កាំបិតកែច្នៃ ចំនួន១ កាំបិតប៉័ងតោ ចំនួន១ ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ទឹកមាស ចំនួន១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើដុំថ្ម វ៉ៃយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES