Friday, May 2, 2025
Homeសង្គម និងជីវិតកម្មករទូកនេសាទ ធ្លាក់ទឹកសមុទ្រស្លាប់

កម្មករទូកនេសាទ ធ្លាក់ទឹកសមុទ្រស្លាប់

កម្មករទូកនេសាទ ធ្លាក់ទឹកសមុទ្រស្លាប់

ខេត្តកោះកុង ៖ បុរសជាកម្មករទូកនេសាទម្នាក់ បានចេញទូកនេសាទដូចសព្វដង ស្រាប់តែកើតអាការវិលមុខ ខ្យល់គរ ទើបធ្វើឱ្យធ្លាក់ពីលើទូក ចូលទឹកសមុទ្រ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចដាវលេខ២៣៥៤ កោះកុងក្រៅ។

បុរសរងគ្រោះដែលធ្លាក់ពីលើទូកស្លាប់នោះ មានឈ្មោះវ៉ាន់ អាយុប្រហែល៥៣ឆ្នាំ មុខរបរកម្មករទូកនេសាទ មានលំនៅមិនពិតប្រាកដ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញទូកនេសាទដូចសព្វដង លុះខណៈពេលកំពុង នេសាទសុខៗ ក៏បានធ្លាក់ពីលើទូកចូលសមុទ្រ លិចបាត់ខ្លួនតែម្តង។ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទើបប្រទះឃើញ សពអណ្តែតទឹកសមុទ្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះស្រង់មកពិនិត្យ និងធ្វើកោសល្យវិច័យ។

តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យ បានឲ្យដឹងថា ករណីនេះជនរងគ្រោះពិតជាស្លាប់ ដោយសារធ្លាក់ពីលើទូកនេសាទ ប្រាកដមែន ដោយសពមិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។

សពត្រូវបានប្រគល់ឲ្យឈ្មោះ មាស វិជ្ជា ជាតៃកុងទូក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES