Friday, May 2, 2025
Homeសន្ដិសុខសង្គមវ៉ៃខ្នោះជនឆបោកប្រាក់តាមវីង ២នាក់

វ៉ៃខ្នោះជនឆបោកប្រាក់តាមវីង ២នាក់

ខេត្តបាត់ដំបងៈ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីឆបោក (យកប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន២នាក់ មកធ្វើការសាកសួរស្រាវជ្រាវ។

ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ១និង១៩នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះ ស៊ាន សុវត្ថដានុត ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង និងទី២-ឈ្មោះជា សុផារ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មានលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពឆបោកយកប្រាក់ពី ជនរងគ្រោះឈ្មោះផល ឈង ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១១និង៣៨នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចខាងលើ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ឬ ICE) ចំនួន ១ថង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១កូនថង់ ដែកកេះ ចំនួន២ អំពូលកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ រថយន្ត ១គ្រឿង ម៉ាក TOYOTA Camry ពណ៌ទឹកមាស បិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2W-173 ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES