Friday, May 2, 2025
Homeសន្ដិសុខសង្គមតៃកុងតាក់ស៊ី បែកពពុះមាត់ស្លាប់ក្នុងឡាន

តៃកុងតាក់ស៊ី បែកពពុះមាត់ស្លាប់ក្នុងឡាន

            ភ្នំពេញ ៖ បុរសជាអ្នកប្រកបរបររត់រថយន្តតាក់ស៊ីម្នាក់ បានកើតមានមិនស្រួលខ្លួន ក៏អែបរថយន្តឈប់នៅចិញ្ចើមផ្លូវ រួចក៏ប្រះខ្លួនសម្រាកក្នុងរថយន្តរបស់ខ្លួន ស្រាប់តែបន្តិចក្រាយមក កើតមានអាការប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗមួយរំពេច យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រោមស្ពានអាកាសថ្មើរជើងផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះពូ យាន មុខរបរបើកបររថយន្តឈ្នួល ពីភ្នំពេញ ទៅអ្នកលឿង-ព្រែកដាច់-ខ្ពបអាទាវ-ក្អមសំណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើករថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AB-9033 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូង ទៅជើង តែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យមិនស្រួលខ្លួន បានអែបរថយន្តនៅចិញ្ចើមផ្លូវ ក្រោមស្ពានអាកាសថ្មើរជើង សម្រាកអង្គុយផ្អែកកៅអីក្នុងរថយន្ត ស្រាប់តែបែកពពុះមាត់ ផ្អើលអ្នកនៅ

ក្បែរកន្លែងកើតហេតុ ឃើញអាការមិនស្រួល ក៏ស្រែកហៅឱ្យគេជួយមើល បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ទំនាក់ទំនងទៅក្រុមគ្រួសារ មកដល់ និងប្រញាប់ដឹកជនរងគ្រោះ យកទៅជួយសង្គ្រោះភ្លាមៗ តែអកុសល គ្រាន់ទៅដល់មន្ទីរពេទ្យភ្លាម គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES