Friday, May 2, 2025
Homeសន្ដិសុខសង្គមរថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូដួលបោកក្បាលទៅនឹងទ្រូងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងណាណោចអាធ័ម

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូដួលបោកក្បាលទៅនឹងទ្រូងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងណាណោចអាធ័ម

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូចេញពី ធ្វេីការហេីយត្រូវរថយន្តមិនស្គាល់ម៉ាកបេីកកៀរហេីយគេចខ្លួនបាត់។ 

ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះ ចាន់ សីហា​ ហៅកុយ ភេទប្រុស អាយុ២៩ ឆ្នាំ មុខកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលភូមិព្រៃទា១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើត ភូមិទួលច្រេសឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង   ។ 

ជនរងគ្រោះជិះម៉ូតូម៉ាក ឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1FV0392 ។

  តាមប្រភពព័ត៌មាន ពីកន្លងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តនិងម៉ូតូ បើកបរស្របគ្នា ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្ត បានបើកកៀរ បណ្ដាលឲ្យ ម៉ូតូជនរងគ្រោះដួលបោកក្បាលទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ   ក្រោយពេលកើតហេតុ​​ រថយន្តបានបេីកគេចទៅបាត់ ។ 

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត  ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដេីម្បីរង់ចាំស្រាវជ្រាវតាមចាប់រថយន្តបង្កមកដោះស្រាយតាមច្បាប់៕

RELATED ARTICLES