Friday, June 27, 2025
Homeព័ត៌មានជាតិឆេះតូបចាប់ហួយ រាលដល់ផ្ទះ១ខ្នងហ្មត់

ឆេះតូបចាប់ហួយ រាលដល់ផ្ទះ១ខ្នងហ្មត់

ខេត្តរតនគីរី ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋ ១តូប ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការ ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះ និងរាលដល់តូបលក់ដូរ ១តូបទៀត ព្រមទាំងផ្ទះ ១ខ្នងដែលនៅជាប់គ្នានោះ បណ្តាលឱ្យ រងការខូចខាតអស់គ្មានសល់ សរុបឆេះតូបលក់ដូរ ២តូប និងផ្ទះ ១ខ្នង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សារចាស់ (មុខកំពង់ចម្លង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន ករណីអគ្កិភ័យនេះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ រួមមាន តូបលក់អីវ៉ាន់ចាប់ហួយ ចំនួន ១តូប (ឆេះអស់គ្មានសល់) តូបជាងជួសជុលម៉ូតូ (ជាងក្រឡឹងដែកគ្រប់ប្រភេទ) ឆេះអស់គ្មានសល់ និងឆេះផ្ទះចំនួន ១ខ្នង (ផ្ទះគ្មានមនុស្ស ឆេះខូចខាតទាំងស្រុង) ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ចំណែកមូលហេតុ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ក្រោយកើតហេតុភ្លាម កម្លាំងផ្នែកជំនាញបានសហការជាមួយក្រុមប្រចាំបញ្ជារបស់អធិការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ុង សរុបចំនួន ២០នាក់ ចេញរថយន្តអគ្គិភ័យ ចំនួន ១គ្រឿង បានជួយអន្តរគមន៍បាញ់ទឹកការពារមិនឱ្យឆេះរាលដាលទៅតូបជុំវិញ ផ្សេងទៀតបានទាន់ពេលវេលា និងបានគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

យ៉ាងណា ទំហំនៃការខូចខាត នៅមិនទាន់អាចធ្វើការបូកសរុបបាននៅឡើយ ក្រោយពេលកើតហេតុភ្លាមៗ៕

RELATED ARTICLES