ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ ជាបឋមពីប្រជាពលរដ្ឋ បានឱ្យដឹងនៅព្រឹកថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២១ថា មួយរយៈនេះ សង្កេតឃើញបទល្មើសព្រៃឈើ កំពុងកើត ឡើងខ្លាំងពេញក្រុងបាត់ដំបង ដោយខ្លះដឹក ឡាន និងខ្លះទៀត ដឹកដោយរ៉ឺម៉កម៉ូតូ ទាំងថ្ងៃ ទាំងយប់ ខណៈដែលកន្លែងស្តុកឈើ និងសិប្បកម្ម មានច្រើនកន្លែងរាប់មិនអស់។


ប្រជាពលរដ្ឋ បានឱ្យដឹងថា ជាក់ស្តែង មានរោងម៉ាស៊ីនអារឈើ ស្ថិតនៅត្រង់ចំណុច ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ មាន រោងម៉ាស៊ីនអារឈើ និងស្តុកឈើ យ៉ាងច្រើន ម៉ែត្រគូប ហើយទីតាំងខាងលើនេះ គេដឹកយក មកស្តុបរាប់ឆ្នាំមកហើយ ដឹកចេញចូលទាំង យប់ទាំងថ្ងៃ ចូលមកចែកចាយបន្តទៅកន្លែង ផ្សេងទៀត តែនៅរយៈពេលជាង២ខែ គេទើប តែយកម៉ាស៊ីនរ៉ៃ មកដាក់អារជ្រៀកយ៉ាងគគ្រឹក គគ្រេង ដោយគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណា មកចុះសួរនាំ ឬបង្ក្រាបឡើយ សង្ស័យទីតាំង ខាងលើនេះ មានខ្សែធំតែម្តង ទើបអាចដំណើរការ បានយ៉ាងរលូនបែបនេះ។


ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ចំណែក ការដឹកឈើវិញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ មានរ៉ឺម៉កម៉ូតូ១គ្រឿង បានដឹក ឈើប្រណិត ប្រភេទឈើដុំប្រហែលជិត២០ដុំ ដឹកចេញពីផ្លូវបាណន់ ចូលមកទុកនៅចំណុចក្បែរ ផ្សារលើ ដែលគេស្គាល់ថា ជាផ្ទះអ្នកមានឥទ្ធិពល ម្នាក់នៅក្រុងបាត់ដំបង។ ចំណែកទីតាំងដាក់ ម៉ាស៊ីនរ៉ៃ អារឈើ និងស្តុកឈើដូចរោងចក្រ នេះ មិនដឹងថាមានលិខិតស្នាម ឬក៏មានច្បាប់ អនុញ្ញាតឡើយ។


ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកពិត ភារៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បាន បញ្ជាក់ប្រាប់ថា ចំពោះម៉ាស៊ីនរ៉ៃ នៅស្រុក បាណន់ មិនមានច្បាប់ទេ ហើយលោកនាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នឹងដឹកនាំក្រុមការងារ ចុះទៅពិនិត្យទីតាំងខាងលើ ដើម្បីចាត់ការទៅ តាមនិតិវិធី… ដឹកនាំចាប់ខ្យល់!… ចៅហ្វាយ ខេត្តស្ងាត់ជ្រាប… សើមដុល្លារខ្លះៗហើយមើល ទៅ?..”៕

