Thursday, June 19, 2025
Homeព័ត៌មានជាតិឪពុកតិរច្ឆាន រំលោភកូនស្រី៨ឆ្នាំ

ឪពុកតិរច្ឆាន រំលោភកូនស្រី៨ឆ្នាំ

ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកតិរច្ឆានម្នាក់ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះ បានចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯង ដែលទើបនឹងមានអាយុ ៨ឆ្នាំ រហូតបានសម្រេច រួចរត់គេចខ្លួនបាន ២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រី៨ឆ្នាំនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។

មន្ត្រីនគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសេង ចន្ធី អាយុ ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ជាកូនស្រីបង្កើត មានអាយុ ៨ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះសេង ចន្ធី ត្រូវជាប្តី ថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ដែលទើបនឹងមានអាយុ ៨ឆ្នាំ រហូតបានសម្រេចកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះ ខណៈដែលគាត់ជាប្រពន្ធ មិននៅ។  ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាការពារភូមិខ្នាកណ្តាល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES