ភ្នំពេញ ៖ បុរសម្នាក់ ឃើញភេទទី៣ សាច់ខ្ចីរូបក៏ស្រស់ នឹកស្មានថាជាមនុស្សស្រី ក៏ចរចាតម្លៃ នាំទៅរួមភេទ លុះឡើងដល់បន្ទប់ផ្ទះសំណាក់ ស្ទាបប៉ះដុះកុយ ចាវគ្នា ក៏ទារលុយវិញ បង្កឱ្យកើតមានទំនាស់បែកផ្សែងទាំងកណ្តាលយប់។
ករណីនាំស្រីទៅរួមភេទ ប៉ះដុះកុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែងស្ថិតនៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននាំនារីរូបស្រស់ សាច់សខ្ចីម្នាក់ ចូលមកជួលបន្ទប់ផ្ទះសំណាក់ខាងលើ ដើម្បីស្នាក់នៅ រួចហើយក៏បានដឹកដៃគ្នាឡើងទៅលើផ្ទះសំណាក់បាត់ទៅ ស្រាប់តែមួយសន្ទុះ ក្រោយមកឃើញអ្នកទាំង២ ចុះមកដល់ខាងក្រោមវិញ កើតមានទំនាស់ពាក្យសម្តីនឹងគ្នា នៅខាងមុខផ្ទះសំណាក់ ដោយភាគីប្រុស នឹកស្មានថាជាស្រី ខំតថ្លៃនាំមករួមភេទ លុះមកដល់ទើបដឹងថា ជាភេទទី៣ សោះ ទើបលេបមិនរួច ឡាំប៉ាទារលុយវិញពាក់កណ្តាល តែភាគិភេទទី៣ មិនព្រមឱ្យ ទើបធ្វើឱ្យកើតមានទំនាស់នឹងគ្នាតែម្តង។

តាមសម្តីបុរសជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមផ្លូវវេងស្រេង បានប្រទះឃើញនារីរូបស្រស់ខាងលើ ឈរបញ្ចេញសាច់ខ្ចីនៅតាមផ្លូវ ហៅម៉ូយ យកទៅរួមភេទ ទើបគាត់ប្រទះចូលទៅចរចាតម្លៃ ក៏ព្រមព្រៀងគ្នាក្នុងតម្លៃ ៣០ដុល្លារ។

ភាគីប្រុស បានបន្តថា ក្រោយពីចរចាតម្លៃត្រូវគ្នាហើយ គាត់ក៏បានដឹកដៃគូឡើងទៅផ្ទះសំណាក់ខាងលើ លុះទៅដល់ ស្ទាបប៉ះដុះកុយ ដូចគ្នា (ភេទទី៣) ក៏ចុះមកក្រោមវិញ និងបានប្រគល់លុយទៅឱ្យខាងភេទទី៣ នោះ ចំនួន៤០ដុល្លារ (ក្រដាស២០ដុល្លារ ២សន្លឹក) លុះដោយសារគ្មានលុយអាប់ (១០ដុល្លារ) ទើបភាគីភេទទី៣ បានចុះមកដូរលុយជាមួយនឹងបុគ្គលិកផ្ទះសំណាក់ រួចអាប់ឱ្យគាត់ ១០ដុល្លារវិញ។ បន្ទាប់មក ដោយសារគាត់នឹកស្តាយលុយ មិនទាន់បានអីផង អស់៣០ដុល្លារ ទើបគាត់បានសុំលុយពាក់កណ្តាលវិញ (១៥ដុល្លារ) តែភាគីភេទទី៣ មិនព្រមឱ្យ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីគ្នាតែម្តង។

ដោយឡែក តាមសម្តីភាគីភេទទី៣ បានឱ្យដឹងថា មុនពេលកើតហេតុ នាងត្រូវបានបុរសខាងលើ ចរចាតម្លៃ នាំមករួមភេទ ក្នុងតម្លៃ ៣០ដុល្លារ លុះចូលដល់បន្ទប់ផ្ទះសំណាក់ រៀបចំបើកប្រតិបត្តិការ ស្រាប់តែបុរសនោះស្ទាបប៉ះដុះកុយដូចគ្នា ក៏ទាមទារលុយពាក់កណ្តាលវិញ។

ក្រោយកើតហេតុ អ្នកសារព័ត៌មានជាច្រើន បានចុះដល់កន្លែងកើតហេតុ ចំណែកភាគីទាំង២ បន្ទាប់ពីប្រកែកតឹងសរសៃក អស់មួយសន្ទុះមក នឹកឃើញខ្លាចអាម៉ាស់ផង ក៏ដកថយរៀងខ្លួន យល់ព្រមបញ្ចប់រឿង ចែកផ្លូវត្រឡប់ទៅផ្ទះវិញអស់ទៅ៕
